ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការ ប៉ូលិស និងទាហាន ឆ្នាំ២០២១ ឆ្នាំ២០២២ ធ្វើធម្មតា
- ភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញសារាចរណែនាំ ស្តីពី…
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញសារាចរណែនាំ ស្តីពី…
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញសារាចរណែនាំ ស្តីពី ការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។
ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តដូចខាងក្រោម៖ ទី១-ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល នៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តជាធម្មតា អនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
២-ការបម្រែបម្រួលស្ថានភាពថវិកានៅក្នុងតារាងទូទាត់បៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធនិនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២២ ដោយមិនមានការអនុវត្តប្រតិសកម្មឡើយ៕
ចែករំលែកព័តមាននេះ