ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គេ​បាន ទាមទារ​ចង់បាន​ដូច គេ​ដែរ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ តំណាង​ក្រុមហ៊ុន ដែល​ទ​ទូល​បាន​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រុករក​ថ្មកំបោរ និង​រ៉ែ​ផ្សេង​ៗ​នៅ​តំបន់​«​ភ្នំ​ដូន​មា​យ​» ក្នុង​ឃុំ​ស្ដៅ ស្រុក​រតនៈ​មណ្ឌល បាន​បំភ្លឺ​ប្រាប់​

ខេត្តបាត់ដំបង ៖ តំណាង​ក្រុមហ៊ុន ដែល​ទ​ទូល​បាន​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រុករក​ថ្មកំបោរ និង​រ៉ែ​ផ្សេង​ៗ​នៅ​តំបន់​ ភ្នំ​ដូន​មា​យ​ ក្នុង​ឃុំ​ស្ដៅ ស្រុក​រតនៈ​មណ្ឌល បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ​ថា ក្រុម​ប្រជាពលរដ្ឋ​ចំនួន​២៥​គ្រួសារ ដែល​ប្ដឹង​តវ៉ា​ដល់​សាលាខេត្ត​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដើម្បី​ទាមទា​សំណង​ពី​ក្រម​ហ៊ុន អំពី​ផល​ប៉ះពាល់​លើ​ដីចំការ​របស់​ខ្លួន​នោះ តាម​ពិត​ក្រុមហ៊ុន​បាន​ផ្ដល់​សំណង​រួចរាល់​ហើយ លើកលែងតែ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ ដែល​គ្មាន​ដី​ពិតប្រាកដ​នៅ​តំបន់​នោះ​។ 

លោក រិ​ទ្ធ ដែល​បាន​ប្រាប់​ថា លោក​ជាទី​ប្រឹក្សា​របស់​ក្រុមហ៊ុន​ BATTAMBANG.KT.CEMENT.CO.LTD បាន​ពន្យល់​ជុំវិញ​បញ្ហា​នេះ​ថា បើ​តាម​ការ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​របស់​ពលរដ្ឋ​ទាំង​២៥​គ្រួសារ ដែល​ប្ដឹង​ទាមទា​សំណង​អំពី​ផល​ប៉ះពាល់​ដីចំការ​ពួក​គាត់​នោះ តាម​ពិត​មាន​តែ​១៣​គ្រួសារ​ទេ ហើយ​១៣​គ្រួសារ​នេះ ត្រូវ​ក្រុមហ៊ុន​ផ្ដល់​សំណង​រួចរាល់​អស់ហើយ  រីឯ​ចំនួន​១២​គ្រួសារ​ទៀត គ្មាន​ដីចំការ​នៅ​តំបន់​នោះ​ទេ​។ លោក រិ​ទ្ធ បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ខេត្ត និង​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​ដល់ទី​តាំង​ដី​មាន​បញ្ហា ប៉ុន្តែ​ក្រុម​ជំនាញ​បាន​រក​ឃើញ​ថា ពលរដ្ឋ​ដែល​តវ៉ា​មួយ​ចំនួន​ពិតជា​គ្មាន​ដីចំការ​នៅ​ទីនោះ​ពិតប្រាកដ​មែន​។

ប្រជាពលរដ្ឋ​២៥​គ្រួសារ​ដែល​ឡើង​តវ៉ា​ដល់​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា បាន​ទ​ទូល​ស្គាល់​ថា គ្រួសារ​ខ្លះ​ពិតជា​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន ថែម​ទាំង​បាន​ទ​ទូល​ប្រាក់​គ្រប់​ចំនួន​អស់ហើយ​មែន តែ​ពួក​គាត់​នៅ​មាន​ដីចំការ​មួយ​ចំនួន​នៅ​លើ​ភ្នំ​ទៀត ដែល​ក្រុមហ៊ុន​មិន​ទាន់​បង់​សំណង​។ ពួក​គាត់​បញ្ជាក់​ថា ដីចំការ​របស់​ពួក​គាត់​ដែល​នៅ​លើ​ភ្នំ​ឬ​តាម​ចង្កេះភ្នំ​ដូន​មា​យ​នោះ គឺ​ធ្លាប់​ដាំ​ដុះ​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​តែ​បង់​សំណង​ដល់​ពួក​គាត់​។ ប៉ុន្តែ​លោក រិ​ទ្ធ ទីប្រឹក្សា​របស់​ក្រុមហ៊ុន​បាន​ពន្យល់​ថា ដី​នៅ​លើ​ភ្នំ​ឬ​តាម​ចង្កេះភ្នំ​ដូន​មា​យ​បច្ចុប្បន្ន​គ្មាន​ដំណាំ​កសិកម្ម​ជាក់ស្ដែង ដូច​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។

បើ​តាម​ប្រវត្តិ​ដី​នៅ​លើ​ភ្នំ​ដូន​មា​យ​ក៏​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ធ្លាប់​ឡើង​កាប់​ឆ្កា​ធ្វើ​ចំការ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ដែរ ពីព្រោះ​ដី​នៅ​តំបន់​នោះ​ជា​ដី​ព្រៃ​ដែល​ពោរពេញ​ទៅ​ដោយ​គ្រាប់​មីន​ស្អេកស្កះ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ពេល​នេះ​ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ខេត្ត បាន​ចុះ​ពិនិត្យ​វាស់​ព្រំ​ដី និង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ហើយ​។ លោក​ថា បើ​តាម​ព័ត៌មាន ប្រជាពលរដ្ឋ​ដែល​តវ៉ា​នោះ មិន​មាន​ដីចំការ​ដែល​នៅ​សេសសល់ ដែល​ថា​ក្រុមហ៊ុន​មិន​ទាន់​បង់​សំណង​នោះ​ទេ គឺ​មាន​តែ​ដី​នៅ​លើ​ភ្នំ​ដែល​ជា​ដី​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ​៕