ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជីវភាព​ឪពុក​ម្តាយ​ទៅ​ធ្វើការ​រោងចក្រ លុះ​មក​វិញ​កូនប្រុស​ជួប​គ្រោះ​រន្ធត់

2 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​តែ​ជីវភាព​ខ្វះខាត​ទើប​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​ធ្វើការ​រោងចក្រ ហើយ​ទុក​ឱ្យ​កូន​តូច​២​នាក់​នៅផ្ទះ លុះ​ត្រឡប់​មក​ពី​ធ្វើការ​វិញ កូនប្រុស​អាយុ​៧​ឆ្នាំ​ក៏​បាន​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​ខ្វះខាត​ទើប​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​ធ្វើការ​រោងចក្រ ហើយ​ទុក​ឱ្យ​កូន​តូច​២​នាក់​នៅផ្ទះ លុះ​ត្រឡប់​មក​ពី​ធ្វើការ​វិញ កូនប្រុស​អាយុ​៧​ឆ្នាំ​ក៏​បាន​លង់ទឹក​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ក្នុង​រណ្តៅ​ដី​វាល​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា កុមា​រា​ដែល​លង់ទឹក​នោះ​មានឈ្មោះ អៀង សុខ​យុទ្ធ អាយុ​៧ ឆ្នាំ មាន​ឪពុក​ឈ្មោះ​អៀង ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ជង្រុក ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ និង​ម្តាយ​ឈ្មោះ ឃឿ​ន ហ៊ី​ម អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ដូច​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​កុមា​រា​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា ហេតុតែ​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​មានការ​ខ្វះខាត បាន​គាត់​ចេញ​ទៅ​ធ្វើការ​ទាំង​ប្តី​ប្រពន្ធ ដោយ​ទុក​អោយ​កូនស្រី​អាយុ​១០​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​៧​ឆ្នាំ​នៅផ្ទះ​។ ហើយ​ជា​រៀងរាល់ថ្ងៃ គាត់​នឹង​ប្តី​របស់​គាត់ បាន​ទៅ​ធ្វើការ​តាំងពី​វេលា​ម៉ោង​៦​ព្រឹក និង​បាន​រៀបចំ​បាយ​ទឹក​ទុក​សម្រាប់​អោយ​កូន​ទាំង​២​នាក់​ហូប​ពេល​ព្រឹក និង​ថ្ងៃត្រង់ ព្រោះ​អី​គាត់​មិន​បាន​ត្រឡប់​មក​ហូប​ពេល​ថ្ងៃ​ត្រង់នោះ​ទេ លុះ​នៅ​វេលា​ម៉ោង​៦​យប់ ទើប​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ពួក​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ គឺ​មិន​បាន​រក​មើល​កូន​ភ្លាម​ៗ​ទេ ដោយ​ឃើញ​កូនស្រី​ច្បង​នៅផ្ទះ លុះ​នៅ​វេលា​ម៉ោង​៧​យប់​គាត់​បាន​រៀបចំ​បាយ​ទឹក​អោយ​កូន​ៗ​ហូប​ពេល​យប់ ស្រាប់តែ​បាត់​កូនប្រុស​ពៅ​មិនឃើញ ក៏​បានអោយ​កូនស្រី​ច្បង​ទៅ​ហៅ​ប្អូន​មក​ហូប​បាយ តែរ​កកូន​មិនឃើញ​ដដែល ទើប​រូប​គាត់​នឹង​ប្តីរ ព្រមទាំង​បងប្អូន​នៅ​ជិតខាង​បាន​នាំ​គ្នា​ជួយ​រក ប៉ុន្តែ​នៅ​តែ​មិនឃើញ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ គេ​បាន​ប្រាប់​ថា​តែងតែ​ឃើញ​ក្មេង​តូច​ៗ​រត់​បង្ហោះ​ខ្លែង​នៅ​ដី​វាល​ខាងលើ​ជា​រៀងរាល់ថ្ងៃ ដោយ​ឮ​ថា​ដូច្នេះ ពួក​គាត់​ក៏​បាន​នាំ​គ្នា​រក​មើល តែ​មិនឃើញ​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ក៏​មាន​ចាស់ទុំ​អ្នកស្រុក​ភូមិ​បានឱ្យ​រូប​គាត់​អុច​ធូប​ក្រែង​មាន​គេ​លាក់​មិន​អោយ​រក​ឃើញ លុះ​នៅ​ពេល​គាត់​អុច​ធូប​បន់ស្រន់​ភ្លាម​ៗ ក៏​ស្រាប់តែ​ប្តី​របស់​គាត់​បាន​រក​ឃើញ​ស្បែកជើង​កូន​នៅ​មាត់​រណ្ដៅ​ដី​តែ​ម្តង ហើយ​នៅ​ពេល​នោះ​ប្តី​របស់​គាត់​ក៏​បាន​ចុះ​ទៅ​ក្នុង​ទឹក​រាវរក ស្រាប់តែ​ឃើញ​កូនប្រុស​គាត់​លង់ទឹក​ក្នុង​រណ្តៅ​ដី​នោះ​ស្លា​.​ប់​បាត់​ទៅ​ហើយ ទើប​បី​យកស​.​ពកូន​ចេញពី​កន្លែង​កើតហេតុ រួច​ដាក់​កន្លែង​ផ្លូវ​បេតុង​ដែល​មាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចក្ខុ​រាជធានី​ភ្នំពេញ មក​ធ្វើ​កោសល្យវិច័យ ហើយ​ឪពុក​ម្ដាយ​មិន​បាន​ប្តឹងផ្តល់​អ្វី​ទេ ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ផ្នែក​ជំនាញ បាន​ធ្វើ​លិខិត​ប្រគល់​ស​.​ព​ក្មេង​ប្រុស​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ជម្ពូ​វ័ន ព្រោះ​គ្មាន​លុយ​ដើម្បី​ដឹក​ស​.​ពកូន​យក​ទៅ​ស្រុក​កំណើត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ