ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​មួយកន្លែង ឃាត់ខ្លួន​​​ម្ចាស់​ទីតាំង និង​ស្ត្រី​បំរើ​ផ្លូវភេទ ១០​នាក់​

2 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ​៖ ក្នុងករណី​ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​មួយកន្លែង នៅក្នុង​ខេត្តកំពង់ធំ គឺ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ និង​រំដោះ​នារី​រងគ្រោះ​ចំនួន ១០​នាក់ ក្នុងនោះ មាន​អនីតិជន ដែលមាន​អាយុ​ក្រោម ១៨​ឆ្នាំ…

​ខេត្តកំពង់ធំ​៖ ក្នុងករណី​ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​មួយកន្លែង នៅក្នុង​ខេត្តកំពង់ធំ គឺ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ និង​រំដោះ​នារី​រងគ្រោះ​ចំនួន ១០​នាក់ ក្នុងនោះ មាន​អនីតិជន ដែលមាន​អាយុ​ក្រោម ១៨​ឆ្នាំ ចំនួន ៧​នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែធ្នូ​នេះ​ថា ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក ហើយ​ដឹកនាំ​ដោយ​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី កង កូយ ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង កាលពី​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ក្នុងនោះ លោកស្រី បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​តាំងគោក ចុះបង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​បន្ថែមថា នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ជា​ម្ចាស់​ទីតាំង ឈ្មោះ អ៊ូ សុខ​ហៀ​ង ហៅ ប៉ក់ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន បុរស​ជា​ជនសង្ស័យ ត្រូវបាន​បញ្ជូនមក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២៩ ខែធ្នូ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ថុ​ក សុខា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ