សម្តេចតេជោ ស្នើបញ្ចូលថ្ងៃ២៩ ធ្នូ ក្នុងប្រតិទិន អបអរខួបនៃការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើ ឲ្យមានការបញ្ចូល ថ្ងៃ២៩ ធ្នូ ចូលប្រតិទិន…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើ ឲ្យមានការបញ្ចូល ថ្ងៃ២៩ ធ្នូ ចូលប្រតិទិន…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើ ឲ្យមានការបញ្ចូល ថ្ងៃ២៩ ធ្នូ ចូលប្រតិទិន ដើម្បីអបអរខួបនៃការបញ្ចប់សង្គ្រាម ដោយនយោបាយឈ្នះឈ្នះ ។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំចង់ស្នើឲ្យពិនិត្យថា យើងអាចដាក់ចូលក្នុងប្រតិទិន ប៉ុន្តែមិនមែនឈប់សម្រាកប្រចាំឆ្នាំនោះទេដោយយើងដាក់ថា «អបសារទទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ ឈ្នះ ឬអបអរសាទនៃនយោបាយឈ្នះឈ្នះ »យើងមិនចាំឈប់សម្រាកនោះទេ» ។
សម្តេចបានលើកឡើងថា ការដាក់បញ្ចូលក្នុងប្រតិទិននេះ មិនចាំបាច់ឈប់សម្រាកនោះទេ ប៉ុន្តែដល់ថ្ងៃទី២៩ ធ្នូ ត្រូវដាក់ចូលក្នុងប្រតិទិន ដើម្បីដល់ថ្ងៃ២៩ ធ្នូ គឺរំលឹកដល់ការបញ្ចប់សង្គ្រាម ។ រឿងនេះមិនមែនជារឿងតូចតាចទេ គឺជារឿងធំដោយសារ ប្រទេសប៉ុន្មាន នៅលើ សកលលោកកំពុងបន្តមានសង្គ្រាម តែសម្រាប់កម្ពុជា ២៣ឆ្នាំមកនេះ បានផ្តល់ឱកាសកសាងសេដ្ឋកិច្ចសង្គម ។
សម្តេចបន្តថា ដោយសារបញ្ចប់សង្គ្រាមធ្វើឲ្យអត្រានៃភាពក្រីក្រធ្លាក់ចុះ កំណើនសេដ្ឋកិច្ចមានការកើនឡើង ៧.៥% ក្នុងរយៈពេល២០ជាប់គ្នា ។ ចំណុចនេះបង្ហាញមិនមែនរឿងតូចតាចទេព្រោះថា បើសិនមិនបញ្ចប់សង្គ្រាម ហើយមានសន្តិភាពមិនអាចធ្វើអ្វីបានទេ ។
សម្តេចថា ៖«គ្មានអ្នកទេសចរណ៍ណាទៅលេងក្រោមគ្រាប់ផ្លោងទេ ហើយក៏គ្មានទេសចរណ៍ណាទៅលេងកន្លែងមានគ្រាប់មីន គ្រាប់បែកនោះទេ ឬគ្រាប់មិនទាន់ផ្ទុះដែរ ។ ដូច្នេះយើងត្រូវចាក់បញ្ចូលក្នុងប្រតិទិនថ្ងៃ២៩ ធ្នូនេះ»។
សម្តេចបន្ថែម សន្តិភាពមិនមានសម្រាប់តែគណបក្សប្រជាជនកម្ពុជានោះទេ គឺសម្រាប់មនុស្សទាំងអស់នៅក្នងប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ទាំងអស់គ្នា ។ ប្រទេសដែលធ្លាប់ទទួលបានជម្លោះសង្គ្រាមរាប់រយឆ្នាំមកហើយ ។ តាំងពីក្រោយសម័យសម្តេចពញាយ៉ាត ដែលព្រះអង្គកសាងទីក្រុងភ្នំពេញ តើកម្ពុជាបានឯកភាពពីណាមក និងនៅសម័យអាណានិគមនិយមបារាំងជាដើម ។ ប៉ុន្តែក្រោយឆ្នាំ១៩៥៣ខ្មែរមានការឯកភាពមួយចំនួនរយៈពេលខ្លី ហើយក្រោយមកមានខ្មែរក្រហម ខ្មែរសចាប់ផ្តើមធ្វើចលនាកើតឡើងជាបន្តបន្ទាប់ រហូតដល់ដោះស្រាយបានសន្តិភាពពេញលេញ ៕
ចែករំលែកព័តមាននេះ