ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីវ័យ ៣៣ឆ្នាំ លោតទឹកធ្វើអត្ត.ឃា.ត​ពីលើ​ស្ពានគីហ្ស៊ុណា តែស្ត្រីអាយុ ៦៤ឆ្នាំ ត្រូវសមត្ថកិច្ច ជួយទាន់ពេល

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ស្ត្រីពីរនាក់ បានសម្រេចចិត្ត មកលោតទឹកពីលើស្ពានគីហ្ស៊ុណា ក្នុងនោះ ម្នាក់ បានសម្រេច​ និងម្នាក់ទៀត ត្រូវសមត្ថកិច្ចជួយទាន់ពេលវេលា។ ហេតុការណ៍ទីមួយ…

ខេត្តកំពង់ចាម៖ ស្ត្រីពីរនាក់ បានសម្រេចចិត្ត មកលោតទឹកពីលើស្ពានគីហ្ស៊ុណា ក្នុងនោះ ម្នាក់ បានសម្រេច​ និងម្នាក់ទៀត ត្រូវសមត្ថកិច្ចជួយទាន់ពេលវេលា។ ហេតុការណ៍ទីមួយ បានកើតឡើង នៅវេលាម៉ោង ៥ និង ៤៥នាទី ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចន្លោះសសរស្ពាន​លេខ៨ និងលេខ៩ ដោយមនុស្សលិចបាត់ចូលទៅក្នុងទឹកទន្លេស្លា.ប់។ ចំណែកករណីទី ២ វិញ កើតឡើង នាព្រឹកថ្ងៃទី២៤ធ្នូ ត្រូវបាននគរបាលការពារគោលដៅស្ពានគីហ្សុណា ជួយសង្គ្រោះទាន់ពេលមិនបានលោត។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ​ថា មានករណីសង្ស័យ​លោតទឹកសម្លា.ប់ខ្លួនពីលើស្ពានគីហ្សូណា​។

ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការ​ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចយើងឃើញមាន បន្សល់ទុក កាបូបស្ពាយពណ៌ខ្មៅចំនួន​១ ស្បែកជើងចំនួន ១គូ​ មួកពណ៌លឿង ចំនួន ០១​។

សមត្ថកិច្ច​មូលដ្ឋាន បានបន្តឲ្យដឹងទៀតថា កងកម្លាំង បានធ្វើការត្រួតពិនិត្យ ក្នុងកាបូបស្ពាយ ​និងកាបូបដៃរកមើល​អត្តសញ្ញាណ បន្សល់ទុក ដូចជា៖ កាបូបលុយរូបតុក្តតាពណ៌ផ្កាឈូក មានលុយខ្មែរ ចំនួន ៦៣០០រៀល ប័ណ្ណចាក់វាក់សាំងកូវីដ ១៩ (copy) ចំនួន ២ សន្លឹក មានឈ្មោះ ពិន សុវណ្ណ។ ស្បែកជើងពណ៌ខៀវ ចំនួន ១គូ​។ អត្តសញ្ញាណប័ណ្ណ(copy) ០២ សន្លឹក ឈ្មោះ ពិន សុវណ្ណ ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុង-ខេត្ត កំពង់ចាម។ ក្រដាស​សរសេរ​ទុកលេខទូរស័ព្ទ​ថា (ប៉ា 088 687 2398 )។  សំភារៈ​ប្រើប្រាស់​របស់​មនុស្សស្រីមួយចំនួន​។ សំភារៈខាងលើ ត្រូវបានយកមក​រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​វាលវង់ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីរង់ចាំសាច់ញាតិមកសួរនាំ​។

សមត្ថកិច្ចមូលដ្ឋាន បានរម្លឹកថា កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងទៅ ពេលដែលស្ត្រីរងគ្រោះ រូបនេះ លក់គ្រឿងទេស នៅផ្ទះ​របស់ខ្លួន ក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដោយបាននិយាយ ទៅកាន់អ្នកជិតខាងឲ្យជួយមើលមួយភ្លែតថា ខ្លួនចេញទៅនោះបន្តិច។ចាប់តាំងពីពេលនោះ មកស្ត្រីរូបនេះ បានបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញនោះទេ ហើយក្រុម​សាច់​ញាតិ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន រួមនិងកន្លែងផ្សេងទៀត ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ ជួយតាមរកតែមិនមានដំណឹងណាបន្តិចសោះ។ ចំណែកប្តីរបស់ស្ត្រី ដែលលោតទឹកសម្លា.ប់ខ្លួននេះ សព្វថ្ងៃជាពលករ​បម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ។ បើតាមសាច់ញាតិអ្នករងគ្រោះ បានបំភ្លឺប្រាប់កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ គឺអ្នករងគ្រោះមិនមានទំនាស់ពាក្យសម្ដីណាមួយ ក្នុងក្រុមគ្រួសារនោះទេ។

ដោយឡែក ចំពោះករណីទី២ វិញ បានកើតឡើង នៅវេលាម៉ោងជិត ៨ព្រឹកថ្ងៃទី២៤ធ្នូ ឆ្នាំ ២០២១ ដោយស្ត្រីចំណាស់ម្នាក់ ឈ្មោះ នៅ សារឿន អាយុ ៦៤ឆ្នាំ រស់នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដើរឡើងមកលើស្ពាន​ប៉ងធ្វើអត្តឃា.ត បញ្ចប់ជីវិត តែត្រូវបានកម្លាំងសមត្ថកិច្ច ជួយសង្គ្រោះទាន់ពេលវេលា មិនបានលោតនោះទេ។ ចំពោះមូល​ហេតុនេះ ត្រូវបានគេដឹងថា ដោយសារមានវិបត្តិក្នុងគ្រួសារ៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ