ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ និង​របួស៣នាក់ ក្រោយឡានពន្លះម៉ូតូ២​គ្រឿងលើផ្លូវជាតិលេខ​៣

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ មានករណី​គ្រោះថ្នាក់ចរាចរណ៍​រវាង​​រថយន្តមួយគ្រឿង​បុ.កជាមួយម៉ូតូ២គ្រឿង បណ្តាល​ឱ្យ​​ស្លា.ប់ម្នាក់ និង​របួស

​ខេត្តព្រះសីហនុ ៖ មានករណី​គ្រោះថ្នាក់ចរាចរណ៍​រវាង​​រថយន្តមួយគ្រឿង​បុ.កជាមួយម៉ូតូ២គ្រឿង បណ្តាល​ឱ្យ​​ស្លា.ប់ម្នាក់ និង​របួសធ្ងន់​​២នាក់ ។​

ហេតុការណ៍​​​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង​​១១​និង​​៥០នាទីព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧៥-១៧៦ ស្ថិត​នៅ​ភូមិ​វាល​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​រថយន្ត​១​គ្រឿង​ម៉ាកឡិចស៊ីស​ 570 ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BE-3366 បើកបរដោយ​​ឈ្មោះ កៅ គៀត​ឡេ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នា ឃុំ​ជ្រាវ ស្រុក​សៀម​រាប ខេត្ត​សៀម​រាប ត្រូវឃាត់ខ្លួន ។ ចំណែកភាគី​ខាង​ម៉ូតូ​ចំនួន២​គ្រឿង​ ក្នុងនោះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក EXCITER ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1E-7633 បើកបរដោយ​​ឈ្មោះ ឡៃ មើ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (របួសធ្ងន់) និង​អ្នក​រួម​ដំណើរ​​ម្នាក់​ឈ្មោះ ម៉ើ​ល ក​សឹម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ត្រាវ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (របួសធ្ងន់)​ និង​​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​​ហុងដាឌ្រីម ធុនC125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1E-6084 បើកបរដោយ​​ឈ្មោះ អាន អ៊ូ​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (បានស្លា.ប់)។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ រថយន្ត១​គ្រឿង​ម៉ាកឡិចស៊ីស​ 570 ធ្វើដំណើរ​ពី​ខេត្តកំពត​ឆ្ពោះទៅ​វាល​រេញ​លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​វ៉ា​ជែង​ចូល​ទៅ​បុ.ក​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ក្នុងនោះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក EXCITER រួច​រថយន្ត​នោះ​ក៏​បាន​បន្ដ​មក​បុ.ក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាកហុងដាឌ្រីម ​ចំ​ពីមុខ​ បណ្តាល​ឲ្យ​ស្លា.ប់អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក EXCITER និងអ្នករួម​ដំណើរ បានរងរបួសធ្ងន់ទាំង​​២នាក់ ។​ រីឯ​រថយន្ត និង​ម៉ូតូទាំង២គ្រឿង បានរងការ​ខូចខាតយ៉ាង​ដំណំ ។​

​ក្រោយពេលកើតហេតុ សពជនរងគ្រោះម្នាក់ ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ​ដើម្បីរៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​រងរបួសធ្ងន់​ទាំង​​២នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​គ្លីនិក​ឯកជន​មួយកន្លែង​​ក្នុង​ឃុំ​វាល​រេញ ​។ រីឯ​​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ដោយឡែករថយន្ត និងម៉ូតូ​ចំនួន២​គ្រឿង ត្រូវ​​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ