ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្បែរ​ខាង​ភ័យ​ស្លន់ស្លោ ពេល​ឃើញ​អណ្តាតភ្លើង​ចេញពីផ្ទះ​បិទទ្វារ​ទុក​ចោល

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​ជាន់​ទី​២​បិទទ្វារ​ទុក​ចោល មិន​មាន​មនុស្ស​ស្នាក់​នៅ​នោះ​ទេ ហើយ​ក៏​ត្រូវ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ជាន់​ទី​២​បិទទ្វារ​ទុក​ចោល មិន​មាន​មនុស្ស​ស្នាក់​នៅ​នោះ​ទេ ហើយ​ក៏​ត្រូវ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​គ្នា​ភ័យ​ស្លន់ស្លោ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ឱ្យទាន់​ពេលវេលា ។
សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែរ បាន​កើត​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ 744E2 តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ជិត​ស្តុ​ប​សាលា​សន្ធរ​ម៉ុ​ក ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ គឺ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​មិនសូវ​មក​ស្នាក់​នៅទេ ហើយ​នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែងហុយ​លាយឡំ​ជាមួយនឹង​អណ្ដាតភ្លើង​ចេញពីផ្ទះ​កើតហេតុ​ខាងលើ​នោះ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ទាក់ទង​ហៅ​រថយន្ដ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​មក​ដល់ ក៏​បាន​ទាក់ទង​រក​ម្ចាស់ផ្ទះ​មិនឃើញ​ក៏​សម្រេចចិត្ត​កាត់​ទម្លុះ​ទ្វារ​ចូល​ធ្វើការ​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ឱ្យ​បាន​ទាន់​ពេលវេលា ដោយ​មិន​មានការ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំ​នួ​០១​គ្រឿង គ្រាន់តែ​បណ្តាល​ឱ្យ​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​កើតហេតុ​អស់​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​ពន្លត់​ចប់ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​តាម​ជំនាញ ហើយ​រក​ឃើញ​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង​ខាងលើ​នេះ គឺ​ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុង​បន្ទប់​បាំង​កុង​ប្លា​កេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ