ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​ដឹក​ត្រី​ពីព្រែកព្នៅយក​ទៅ​លក់​​នៅផ្សារច្បារអំពៅ​ ជួបគ្រោះ​ស្លា.ប់​ប្រពន្ធ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​ដឹក​ត្រី​គ្រប់​ប្រភេទ​តាម​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ​ ត្រូវ​រថយន្ត​

​រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​ដឹក​ត្រី​គ្រប់​ប្រភេទ​តាម​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចេញពីផ្សារព្រែកព្នៅ​ ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ​ ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាកមួយគ្រឿង​​កៀរ ​បណ្តាល​ឲ្យ​ធ្លា.ក់​ប្រពន្ធ​ពីលើ​រឺ​ម៉ក​ដួល​បែកក្បាល​ស្លា.ប់ ចំណែក​ប្តី​រង​របួសស្រាល ។ រីឯ​រថយន្តបានបើកគេចបាត់ ។​

​ហេតុការណ៍​​ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ​ខែធ្នូ ឆ្នាំ​២០២១ ​តាម​បណ្តោយ​​ផ្លូវ​៥៩៨ កែង​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ ។

​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស្រី ចិន អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ល្វា ខណ្ឌ​ព្រែក​ព្នៅ ​​រាជធានីភ្នំពេញ ​ចំណែកបុរសជាប្តីមិនស្គាល់ឈ្មោះនោះទេ ។

​តាម​ប្រភព​ពី​ជន​រង​គ្រោះជា​ប្តី​បាន​ប្រាប់​ឱ្យ​​ដឹង​ថា មុនពេល​​កើតហេតុ​ គាត់​ និង​ប្រពន្ធ បាន​ដឹក​ត្រី​តាម​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ចេញពី​ផ្សារ​ព្រែក​ព្នៅ ​ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ផ្សារ​ច្បារ​អំពៅ ខណៈ​គាត់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​កន្លែង​កើតហេតុ​ ក៏​បត់​ស្តាំ​ចូល​ផ្លូវ​៥៩៨ ។ ភ្លាម​ៗ​នោះ ក៏​​វ៉ាក់អើ​គ្នា​ជាមួយ​នឹង​រថយន្ត​ដឹក​ទំនិញ​មួយគ្រឿង​​មិន​ចាំ​ម៉ាក​ ដែល​​ធ្វើ​ដំណើរ​ចេញពី​ផ្លូវ​៥៩៨ បញ្ច្រាសទិស​ដៅ​គ្នា​មកដល់​ គាត់​ក៏​ប្រឹង​ងាក​ចង្កូត​គេច​​អែបមក​ខាង​​ឆ្វេង​ដៃ​​ដែរ តែ​មិន​ផុត ក៏​ត្រូវ​​រថយន្ត​នោះ​កៀរ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​សណ្តោង​រឺ​ម៉ក​​ខ្ទាត​ទៅ​អែប​កៀន ​ធ្លា.ក់​ប្រពន្ធ​ពីលើ​រឺ​ម៉ក​ដួល​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ ចំណែក​គាត់​ជា​អ្នក​បើក​ម៉ូតូ​រឺ​ម៉ក​រង​របួសស្រាល ។ ​ដោយឡែក​ម៉ូតូ​សណ្តោង​រឺ​ម៉ករងការ​​ខូចខាត​មួយ​កំណាត់​មុខ បន្ទាប់​ពី​បង្កហេតុ​ រថយន្ដ​បង្ក​មិន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ ក៏​បាន​បន្ថែម​ល្បឿន​បើក​គេច​​តាម​ផ្លូវជាតិ​លេខ៥ សំដៅ​ទៅ​ខណ្ឌ​ព្រែក​ព្នៅ​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​ ស.ពស្ត្រីរងគ្រោះ​​ត្រូវ​សមត្ថកិច្ច​ធ្វើ​ឯកសារ​បញ្ជាក់ និង​ប្រគល់​អោយ​សាច់ញាតិ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជា​ប្តី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ជំនាញ និង​ប្រគល់​រឺ​ម៉ក​ម៉ូតូ​អោយ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​កា​រិ​យាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ