ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា មក​ដល់​កន្លែង​ហាត់​របាំ​ដែល​ធ្លាប់​រៀន និង​រាំ​ថ្វាយ​គ្រូ (​វី​ដេ​អូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​អារម្មណ៍​នឹកឃើញ​អតីត​កាលដែល​ជា​សិស្ស​ហាត់​របាំ បាន​ភ្ញោ​ច​អារម្មណ៍​អ្នក​នាង សួ​ស វិ​ហ្សា​បំផុត ចង់​យំ​បន្តិច រលីងរលោង​ទឹកភ្នែក​នឹក​ស្រណោះ ហើយ​ពេល​នេះ បាន​កែប្រែ​វាសនា​អ្នក​នាង​ក្លាយជា

រាជធានី​ភ្នំពេញ ៖ ក្នុង​អារម្មណ៍​នឹកឃើញ​អតីត​កាលដែល​ជា​សិស្ស​ហាត់​របាំ បាន​ភ្ញោ​ច​អារម្មណ៍​អ្នក​នាង សួ​ស វិ​ហ្សា​បំផុត ចង់​យំ​បន្តិច រលីងរលោង​ទឹកភ្នែក​នឹក​ស្រណោះ ហើយ​ពេល​នេះ បាន​កែប្រែ​វាសនា​អ្នក​នាង​ក្លាយជា​តារាចម្រៀង​ល្បីល្បាញ​លំដាប់​ប្រទេស​ម្នាក់ ដែល​មាន​មហាជន​ទទួលស្គាល់​។

ឱកាស​រស់នៅ​មានបាន ព្រោះ​សិល្បៈ បាន​ជម្រុញ​អោយ សួ​ស វី​ហ្សា មិន​មើល​រំលង និង​សម្រេច​ធ្វើ​គុណ​តប​ទៅ​ប្រភព​ដើម​ដែល​បាន​បណ្តុះ​ត្រួយ​អោយ​នាង​លូតលាស់ មាន​រស្មី​ពន្លឺ​ក្នុង​ជីវិត​។

ពិធី​សំពះ​គោរព រំលឹក​ដឹងគុណ​គ្រូ ដែល​បាន​រៀបចំ​ឡើង​ដោយ សួ​ស វី​ហ្សា ជា​អតីត​សិស្ស​របាំ និង​អតីត​សិស្ស​គ្រប់​ជំនាន់​ទាំងអស់ ដែល​ប្រារព្ធ​ឡើង នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​ទីតាំង​សមាគម​អប្សរា លើ​ផ្លូវ​ទំនប់​ត្រឡោក​បែក រាជធានី​ភ្នំពេញ​។ ហើយ​ក៏​មាន​សិស្ស​ជា​ច្រើន​ជំនាន់​បាន​មក​ជួបជុំ​គ្នា ដើម្បី​ក្រាប​សំពះ​ដឹងគុណ​គ្រូ ហើយ​ម្នាក់​ៗ​បាន​ជូនពរ​លោកគ្រូ អ្នកគ្រូ និង​សុំ​ខមាទោស ដែល​សិស្ស​ខុសឆ្គង​កន្លង​ទៅ សូម​មានការ​អធ្យាស្រ័យ​ផង​ចុះ​។

សួ​ស វី​ហ្សា ដែល​បាន​ចូលរួម​ផ្តើមគំនិត និង​បាន​ទាំង​រាំ​បង្ហាញ​នូវ​ក្បាច់​បុរាណ​ខ្មែរ​ផង​នោះ បាន​បញ្ជាក់​ថា នាង​បាន​មក​រៀន​របាំ​នៅ​សមាគម​អប្សរា​នេះ តាំងពី​បាន​វ័យ​៧​ឆ្នាំ រហូត​ដល់​១៧​ឆ្នាំ​។ នាង​មិន​ភ្លេច​ទី​នេះ​ទេ នៅ​តែ​ចង​ចាំ ហើយ​តែងតែ​ស្រ​ម៉ៃ​ថា បើ​ថ្ងៃក្រោយ​នាង​មានបាន មានការ​ងារ​ធ្វើ​នោះ នាង​នឹង​ត្រឡប់​មក​ដឹងគុណ​គ្រូ​អោយ​បាន ព្រោះ​ជា​កំណើត​យើង​។

សួ​ស វី​ហ្សា ថា សាលា​នេះ​ហើយ ធ្វើ​អោយ​នាង​យល់​ដឹង​សិល្បៈ​ចេះ​រាំ​របាំ​បុរាណ ចេះ​ច្រៀង​លើកដាក់ និង​ចេះ​វិជ្ជា​សិល្បៈ​ផ្សេង​ៗ​ទៀត​ដែល​លោកគ្រូ អ្នកគ្រូ​ផ្តល់​អោយ​។ យើង​គ្មាន​អ្វី​ច្រើន​ទេ មាន​តែ​ការ​អរគុណ ដែល​លោក​អ្នក​មានគុណ ជា​គ្រូ ជួយ​បណ្តុះ​ពួក​យើងខ្ញុំ​គ្រប់​ជំនាន់​អោយ​មាន​ថ្ងៃនេះ​ឡើង ។ សូម​ប្អូន​រលក​ក្រោយ​ជា​ទំពាំង កុំ​ភ្លេច​ឬ​ស្សី ហើយ​អាច​យក​គម្រូ​មួយ​នេះ​ធ្វើ​តាម និង​ចេះ​អោយ​តម្លៃ​សិល្បៈ ចេះ​ការពារ ចេះ​លើក​ស្ទួយ មុន​អោយ​តម្លៃ​បរទេស​។

សួ​ស វី​ហ្សា ក៏​បាន​ក្រាប​សំពះ​អរគុណ និង​ជូន​ជា​កញ្ចប់​ថវិកា​មួយ​ចំនួន​ទាំង​គ្រូ និង​សិស្ស​រៀន​នៅ​ទីនោះ ហើយនឹង​ពិសារ​អាហា​សាមគ្គី​រួម​គ្នា​។ ចង់​ដឹង​ថា តើ​សួ​ស វី​ហ្សា នៅ​ចង​ចាំ​ក្បាច់​របាំ​បាន​កម្រិត​ណា តោះ​សូម​ទស្សនា​វី​ដេ​អូ​ដូច​តទៅ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ