ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មេឃុំ​និង​អ្នកកាសែត​ជុំវិញ​ករណី​ទន្ទ្រាន​និង​លក់​ដី​ព្រៃ​លិច​ទឹក​តំបន់​៣

4 ខែ មុន
  • បន្ទាយមានជ័យ

ក្រោយ​ពី​បែកធ្លាយ​ឯកសារ​ និង​មាន​បណ្តឹង​ពី​ពលរដ្ឋ​តាម​រយៈ​អង្គការសិទ្ធិ​មនុស្ស អាជ្ញា​ធរមាន​សមត្ថ​កិច្ច​​ខេត្ត​ដែល​ទទួល​ពា​ក្ស​បណ្តឹង បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​កាន់កា.ប់ ទន្ទ្រាន និង​លក់​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ជា​ដី​របស់​រដ្ឋ ស្ថិត​​នៅ​

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​បែកធ្លាយ​ឯកសារ​ និង​មាន​បណ្តឹង​ពី​ពលរដ្ឋ​តាម​រយៈ​អង្គការសិទ្ធិ​មនុស្ស អាជ្ញា​ធរមាន​សមត្ថ​កិច្ច​​ខេត្ត​ដែល​ទទួល​ពា​ក្ស​បណ្តឹង បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​កាន់កាប់ ទន្ទ្រាន និង​លក់​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ជា​ដី​របស់​រដ្ឋ ស្ថិត​​នៅ​ភូមិ​កំពង់​ក្រសាំង​និង​ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ និង​បាន​ឃាត់ខ្លួន​ជន​២​នាក់ ដែល​ម្នាក់​ជា​មេឃុំ​និង​ម្នាក់​ទៀត​ជា​អ្នកកាសែត ។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរ​បាល​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​ថា ករណី​នេះ​សមត្ថកិច្ច​នគរបាល​ពិត
ជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ម្នាក់​ឈ្មោះ អែម ណុ​យ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​មេឃុំ​ភ្នំ​លៀប រស់នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ
លៀប ស្រុក​ព្រះនេត្រព្រះ និង​ម្នាក់​ទៀត​ឈ្មោះ​ ឈួ​ម ធូ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​អ្នក​សារព័ត៌មាន​និស្សិត​ខ្មែរ រស់នៅ​ភូមិ​ពាម​កំពង់​ក្រសាំង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ពាក់ព័ន្ធ​នឹង​ដី​នៅ​តំបន់​៣ ក្នុងស្រុក​ព្រះនេត្រព្រះ ។

លោកស្នងការ​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ​ដោយ​មានការ​ដឹកនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ព្រមទាំង​មានការ​សម្រប​សម្រួល​នីតិវិធី​ពី​ឯកឧត្តម កើត វណ្ណ​រ៉េ​ត ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ហើយ​កម្លាំង​ផែន​ការងារ​សន្តិសុខ ផែនការ​ងារ​ព្រហ្ម​ទណ្ឌ​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​រូប​លោក និង ចូលរួម​សហការ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ សាកសួរ និង​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​នេះ ៖

-​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ឃាត់ខ្លួន​ឈ្មោះ អែម ណុ​យ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ពាក់​ព័ន្ធ​នឹង​ករណី​កា.ប់​កាន់​ទន្ទ្រាន និង​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ គឺ​លក់​ដី​ចំណុច​បឹង​ក្ងាន ក្នុង​តំបន់​៣ ឃុំ​ភ្នំ​លៀប សរុប​ចំនួន​១១០​ហិ​កតា ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ កាលពី​អំឡុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដោយ​ពុំ​បាន​ធ្វើ​លិខិត​ស្នាម សរុប​ជា​ទឹកប្រាក់​ចំនួន​៣៩.៧០០​ដុល្លា​អា​មេ​រិ​ក និង​១១០.០០០​បាត ។ សំណុំ​​រឿង​នេះ កម្លាំង​ជំ​នា​ញ​បាន​សួរ​ចម្លើយ​ចប់ និង​កសាង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ។

-​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ឃាត់​ខ្លួន​ឈ្មោះ ឈួ​ម ធូ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ឈូស​ឆាយ កាប់​ឆ្ការ គាស់​រាន និង​កាន់កា.ប់​ដី​ព្រៃ​លិច​ទឹក ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ នៅ​តំបន់​៣ ចំណុច​អាង​លី សំ​អាន ទំហំ​១២០​ហិ​ក​តា និង​ដី​កូន​គាត់​សរុប​​២០០​ហិ​កតា នៅ​ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ។ សំណុំរឿង​នេះ កម្លាំង​ជំនាញ​បាន​សួរ​ចម្លើយ​ចប់​និង​កសាង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ ។

ឯកសារ​ និង​ពាក្យបណ្តឹង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​យុទ្ធនាការ​ក្តៅ​គគុក​នៃ​ការ​អនុ​វត្តបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ទាំង​​៦​ជាប់​តំបន់​ទំនាប​ព្រៃ​លិច​ទឹក​និង​បឹង​ទន្លេសាប ត្រូវ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្ទាន់ ចំពោះ​ការ​លួច​កាប់​ព្រៃ​លិច​ទឹក និង​​វាតទី​យក​ដី​នៅ​បឹង​ទន្លេសាប ។ ពោល​គឺ​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​១៩៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១១ ស្តី​ពី​ការ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​បឹងទន្លេសាប មាន​ចំនួន​៦៤៧.៤០៦​ហិច​តា ស្ថិត​នៅក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេ​សាប (​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាបនិង​កំពង់ធំ​) ៕

Picture
Picture
Picture
Picture
Picture
Picture