ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ពាក់ព័ន្ធ​ចូល​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ជាង​១០​នាក់ ដោយ​ក្នុង​នោះ​គឺ​មាន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ជាង​១០​នាក់ ដោយ​ក្នុង​នោះ​គឺ​មាន​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ក៏​អាច​ជាប់​ពាក់ព័ន្ធ​ករណី​ជាមួយ​ក្រុម​ចោរប្លន់​អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ អ៊ា​ន សៀវ​ម៉ី ផង​ដែរ ។ នេះ​បើ​តាម​រូបភាព​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង​។

សូម​ជំរាប​ថា ក្រុម​ចោរប្លន់​ផ្ទះ​អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ អ៊ា​ន សៀវ​ម៉ី ត្រូវ​បាន​ចាប់ខ្លួន​បាន​ហើយចំនួន ១២ នាក់ (ស្រី ៣ នាក់) ដោយ​ប្រមូល​បាន​គ្រឿង​ពេជ្រ​ត្រឡប់​មក​វិញ​។ នៅ​ក្នុង​ការ​បង្ក្រាប​នេះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ដកហូត​បាន​នៅ​អាវុធ​វែង​ខ្លី​ចំនួន​៥​ដើម (​វែង​១​ដើម ខ្លី​៤​ដើម​) និង​គ្រឿងអលង្ការ​មួយ​ចំនួន ស្ថិត​នៅ​ទីតាំង​បុរី ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ថា ក្រុម​ចោរ​មាន​គ្នា​ប្រមាណ​៤​នាក់ បាន​ជិះឡាន​ទំនើប​មួយ​គ្រឿង​ចូល​ប្លន់​ដល់​ក្នុងភូមិ​គ្រឹះ​របស់​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី នៅ​ក្នុង​បុរី​មូ​ន​ថោ​ន ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ប៉ូលិស​មូលដ្ឋាន​ភ្លាម​ៗ អះអាង​ប្រាប់​អ្នកកាសែត​ថា ចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម​នោះ មាន​គ្នា​ប្រមាណ​៤​នាក់ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី GS-300 មួយ​គ្រឿង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជា​អ្នកលក់​ឡេ​ដ៏​ល្បី​ម្នាក់​ដល់​ភូមិ​គ្រឹះ​តែ​ម្តង ដោយ​យក​គ្រឿងអលង្ការ​ពេជ្រ​ជា​ច្រើន​។

គួរ​រំលឹក​បន្ត​ថា ៖ ចាប់ចោរ​ប្លន់​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី នៅ​វីឡា ក្នុង​បុរី​ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ ។ គួរ​រំលឹក​ទៀត​ថា ៖ រឿង​ចោរប្លន់​ផ្ទះ​! ស្រី​ស្អាត អ៊ា​ន សៀវ​ម៉ី ប្រាប់​សមត្ថកិច្ច​ថា​ចោរ​យក​ត្រឹម​ខ្សែ​ពេជ្រ​តែ​៣​ខ្សែ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ