ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរប្លន់​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី នៅ​វីឡា ក្នុង​បុរី​ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ទីបំផុត កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​តាម​ចាប់​ក្រុមចោរប្លន់​ផ្ទះ​ឧកញ៉ា អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ អ៊ា​ន…

រាជធានី​ភ្នំពេញ​៖ នៅ​ទីបំផុត កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​តាម​ចាប់​ក្រុមចោរប្លន់​ផ្ទះ​ឧកញ៉ា អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ អ៊ា​ន សៀវ​ម៉ី បាន​ហើយ នា​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​។ កងរាជអាវុធហត្ថ ក៏​ប្រមូលបាន​គ្រឿងអលង្ការ​ពេជ្រ ត្រឡប់មកវិញ​ផងដែរ​។​ តាមរូបភាព ដែល​ប៉េអឹមចែកចាយ គឺចាប់បានជនសង្ស័យជាច្រើននាក់ ។

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដកហូត​បាន​នូវ​អាវុធ​វែង​ខ្លី​មួយចំនួន និង​គ្រឿងអលង្ការ​មួយចំនួន​។ ការចាប់​ក្រុមចោរប្លន់​នោះ ធ្វើឡើង នៅក្នុង​វីឡា​មួយ ស្ថិតនៅក្នុង​បុរី ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

តាមព័ត៌មានទទួលបាន គឺសមត្ថកិច្ចក្របួចបានមនុស្សស្រីប្រុសសរុប ៩ នាក់ ក្នុងនោះស្រី ៣ នាក់ ។

​សូម​រម្លឹកថា ក្រុមចោរ មាន​គ្នា ៤​នាក់ បាន​ជិះឡាន​ទំនើប​មួយគ្រឿង ចូល​ប្លន់​ដល់​ក្នុងភូមិ​គ្រឹះ​របស់​ឧកញ៉ា លក់​ឡេ អ៊ា​ន សៀវ​ម៉ី នៅក្នុង​បុរី​មូ​ន​ថោ​ន ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ប៉ូលិស​មូលដ្ឋាន ភ្លាមៗ អះអាង​ប្រាប់​អ្នកកាសែត​ថា ចោរប្លន់​ប្រដាប់អាវុធ ១​ក្រុម​នោះ មាន​គ្នា​ប្រមាណ ៤​នាក់ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី GS-300 មួយគ្រឿង បាន​ចូលទៅ​ធ្វើ​សកម្មភាព​ប្លន់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែលជា​អ្នកលក់​ឡេ​ដ៏​ល្បី​ម្នាក់ ដល់​ភូមិគ្រឹះ​តែម្តង ដោយ​យក​គ្រឿងអលង្ការ​ពេជ្រ និង​លុយ​សរុប​ជាង ១០​លាន​ដុល្លារ​។ បន្ទាប់មក ក៏​ក្រុមចោរប្លន់​នោះ ក៏បាន​បើករថយន្ត​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​

ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាស តាម​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា ទាក់ទង​ទៅនឹង​ជន​មិន​ស្គាល់មុខ​មួយក្រុម​ចូល​ប្លន់​ផ្ទះ លោកស្រី អ៊ា​ន សៀវ​ម៉ី គឺ​មិនមាន​ការបាត់​បង់លុយ​រហូតដល់ ៩ ឬ ១០​លាន​ដុល្លារ ដូច​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​នោះទេ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ជូន​សារ​ធា​រណ​:​ជន​ទាំងអស់ ឱ្យបាន​ជ្រាបថា នៅពេលនេះ  សមត្ថកិច្ច​ចម្រុះ កំពុងតែធ្វើការ​សាកសួ​រ និង​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​លើ​ករណីនេះ​។ ជាក់ស្តែង តាម​ចម្លើយ​ជនរងគ្រោះ បានបញ្ជាក់​យ៉ាងច្បាស់​ថា មិនមាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣​ខ្សែ​តែប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ