ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឈរ​យំ​កណ្តាល​ស្ពាន​ជ្រោយចង្វារ ក្រោយ​កូនប្រុស​ទូរស័ព្ទ​ប្រាប់​រឿង​ស្លុតចិត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ចំណាស់​ម្នាក់​បាន​មក​ឈរ​យំ​នៅ​កណ្តាល​ស្ពាន​ជ្រោយចង្វារ ក្រោយ​ទទួល​ទូរស័ព្ទ​ពី​កូនប្រុស​ថា «​ពិបាកចិត្ត ចង់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​បាន​មក​ឈរ​យំ​នៅ​កណ្តាល​ស្ពាន​ជ្រោយចង្វារ ក្រោយ​ទទួល​ទូរស័ព្ទ​ពី​កូនប្រុស​ថា «​ពិបាកចិត្ត ចង់​លោ​.​ត​ទឹក ស​ម្លា​.​ប់​ខ្លួន​»​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជ​ធានី​ភ្នំពេញ​។

យោង​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ចំណាស់​ខាងលើ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​លើក​ទូរស័ព្ទ​របស់​កូនប្រុស​ដែល​មានឈ្មោះ វីរ​: អាយុ​២២​ឆ្នាំ ហើយ​មុន​ម៉ោង​១២​យប់ កូនប្រុស វីរ​: ប្រាប់​ម្តាយ​ថា «​ខ្លួន​ពិបាក​ចិត្តបាន​ឡើង​មក​ស្ពាន​ជ្រោយចង្វារ ចង់​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន​» ក្រោយ​និយាយ​រួច កូនប្រុស​ក៏​បិទ​ទូរស័ព្ទ​បាត់​ទៅ​។

ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បិទ​ទូរស័ព្ទ គាត់​បាន​ព្យាយាម​ទាក់ទង​ម្តង​ហើយ​ម្តងទៀត តែ​កូន​មិន​ព្រម​លើក​ទូរស័ព្ទ​សោះ ភ្លាម​ៗ​នោះ​រូប​គាត់ (​ស្ត្រី​ជា​ម្តាយ​) បាន​ឡើង​មក​លើ​ស្ពាន​ជ្រោយចង្វារ ស្រាប់តែ​ប្រទះ​ឃើញ​អាវ​ក្រៅ​ពណ៌​ខ្មៅ និង​ស្បែកជើង​មួយគូ​នៅ​ក្បែរ​បង្កាន់ដៃស្ពាន ដោយ​ឃើញ​ដូច​នោះ គាត់​ក៏​យំ​មិន​ឈប់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មិន​អស់ចិត្ត ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ឈ្មោះ វីរ​: បាន​ធ្វើការ​ទាក់ទង​ខ​ល​ទៅ​ទូរស័ព្ទ​រហូត ទីបំផុត​បុរស​ខាងលើ​ក៏​បាន​លើក​ទូរស័ព្ទ ដោយ​ប្រាប់​ថា «​មិន​ទាន់​បាន​លោ​.​ត​ទឹក​ទេ ហើយ​សម្លៀក​បំពាក់​ខាងលើ ក៏​មិនមែន​ជា​សម្លៀក​បំពាក់​របស់​ខ្លួន​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្លៀក​បំពាក់​ដែល​នៅ​លើ​ស្ពាន មិនមែន​ជា​សម្លៀក​បំពាក់​របស់​បុរស​ដែល​មានឈ្មោះ​វីរ​:​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នេះ​ជា​សម្លៀក​បំពាក់​របស់​បុរស​ម្នាក់​ទៀត ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លោ​.​ត​ទឹក ស្រប​ពេល​ដំណាលគ្នា ទើប​ធ្វើ​ឲ្យ​ស្ត្រី​ចំណាស់​ខាងលើ មានការ​ភាន់ច្រឡំ និង​ភ័យ​ខ្លាច​មិន​ឈប់ ព្រោះតែ​ខ្លាច​បាត់បង់​កូនប្រុស​របស់​គាត់​។

បច្ចុប្បន្ន ស្ត្រី​ចំណាស់​ខាងលើ និង​ក្រុម​គ្រួ​សារបាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ បន្ទាប់​ពី​ដឹង​ថា កូនប្រុស​របស់​គាត់​មិន​បាន​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន​នោះ​។ ពីព្រោះ​ពេល​នោះ មាន​បុរស​ម្នាក់​ទៀត​ដែល​បាន​មក​លោ​.​ត​ទឹក និង​បាត់​ដំណឹង​សូន្យឈឹង សល់​ត្រឹមតែ​អាវ​ក្រៅ​ពណ៌​ខ្មៅ និង​ស្បែកជើង​មួយគូ​តែ​ប៉ុណ្ណោះ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ បើសិនជា​ក្រុម​គ្រួសារ​ណា​គាត់​បាន​បាត់​សមាជិក​អី ប្រហែលជា​គាត់​មក​លោ​.​ត​ទឹក​នៅ​ស្ពាន​ជ្រោយចង្វារ​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ