ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក!ហាម​ធ្វើ​ចរាចរ​ណ៍ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ពី​គល់​ស្ពាន​ព្រែក​ព្នៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹក​ទំនិញ គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​គ្រប់​ប្រភេទ ហាម​ធ្វើ​ចរាចរ​ឆ្លងកាត់​កំណាត់…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹក​ទំនិញ គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​គ្រប់​ប្រភេទ ហាម​ធ្វើ​ចរាចរ​ឆ្លងកាត់​កំណាត់ មហាវិថី​ឈ្នះ​ឈ្នះ ពី​គល់​ស្ពាន​ព្រែក​ព្នៅ រហូត​ដល់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​វេលា​ម៉ោង ០៥:០០​នាទី នា​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ​២០២១ ខាង​មុខ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ១៣ ខែ​ធ្នួ ឆ្នាំ​២០២១​។

នៅ​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា​ការ​សម្រេច​ខាងលើ គឺ​ធ្វើ​ឡើង​ដើម្បី​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ០៥:០០​នាទី ។

លោក ឃួ​ង ស្រេង បាន​បន្ថែម​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ហំ​០២៣ នឹង​មាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​។

លោក​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា «​ដើម្បី​ឱ្យ​កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជា​ពិសេស​ដើម្បី​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹក​ទំនិញ គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​គ្រប់​ប្រភេទ​ហាម​ធ្វើ​ចរាចរ​ឆ្លងកាត់​កំណាត់ មហាវិថី​ឈ្នះ​ឈ្នះ ពី​គល់​ស្ពាន​ព្រែក​ព្នៅ​រហូត​ដល់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​វេលា​ម៉ោង ០៥:០០​នាទី រហូត​ដល់ បញ្ចប់​កម្មវិធី​» ។

ចំពោះ​រថយន្ត​ធុន​ធំ រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ទេសចរណ៍ ដែល​ធ្វើ​ចរាចរ​តាម​ផ្លូវជាតិ​លេខ​៥ ត្រូវ​ឆ្លង​ទៅ ផ្លូវជាតិ​លេខ​៦ និង​ពី​ផ្លូវជាតិ​លេខ​៦ ឆ្លង​មក​ផ្លូវជាតិ​លេខ​៥ ត្រូវ​ពង្វាង​ចរាចរ​ឆ្លងកាត់​តាំ​ម​ស្ពាន​ព្រែក​ក្តាម​វិញ​។ ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្ទង់​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វ​ផ្សា​យី​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ នេះ​ជា​ការ​បញ្ជាក់​របស់​សាលា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ