ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ចោរលួច​គោ​ពីរ​នាក់តាមដីកាតុលាការ

7 ឆ្នាំ មុន

ខេត្តកំពត ៖ ជនសង្ស័យ​ពីរ​នាក់​ជា​ក្រុម​ចោរលួច​គោ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ទ្រាំង ខេត្តតាកែវ ចុះ​ឃាត់ខ្លួន​តាម​ដីកា​លេខ​១១៤ ចុះ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦…

ខេត្តកំពត ៖ ជនសង្ស័យ​ពីរ​នាក់​ជា​ក្រុម​ចោរលួច​គោ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ទ្រាំង ខេត្តតាកែវ ចុះ​ឃាត់ខ្លួន​តាម​ដីកា​លេខ​១១៤ ចុះ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ និង​ដីកា​លេខ​១១៥ ចុះ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​លោក តុ​ប ឈុ​ន​សុង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត​។ ជនសង្ស័យ​ទី​១​មានឈ្មោះ ភិន ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

ជនសង្ស័យ​ទី​២​មានឈ្មោះ​ញ៉ែ​ត វឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ដូនតី ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច (​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា​) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ដំណាក់​ក្រសាំង ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៥៣, ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ៕