ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​តើ​គិត​អ្វី? ផឹកស្រា​រួច​កើត​ចិត្ត​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង​រាប​ដល់​ដី

3 ឆ្នាំ មុន
  • ក្រចេះ

មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់ ផឹកស្រា​ស្រវឹង ក៏​ស្រាប់តែ​កើត​ចិត្ត​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​ខ្ទេច​រាប​ដល់​ដី​តែ​ម្តង

ខេត្តក្រចេះ ៖ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់ ផឹកស្រា​ស្រវឹង ក៏​ស្រាប់តែ​កើត​ចិត្ត​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​ខ្ទេច​រាប​ដល់​ដី​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច ថ្ងៃ​ទី​១៤ ខែ​ឆ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​តា​សោម ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់​មានឈ្មោះ​ឡ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើត​ខាងលើ បាន​ផឹកស្រា​រហូត​ដល់​ស្រវឹង​ខ្លាំង ហើយ​ក៏​បាន​ដុត​ផ្ទះ​ខ្លួនឯង​តែ​ម្តង ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចំពោះ​សម្ភារៈ​ដែល​រង​ការ​ខូចខាត​មាន ៖ ផ្ទះ​រង​ការ​ខូចខាត​ទាំងស្រុង​ចំនួន​០១​ខ្នង ដែល​សាងសង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី មាន​ទំហំ​៦​ម៉ែត្រ​×៨​ម៉ែត្រ​, ម៉ូតូ​ម៉ាក​ឆ្លាម​ចំនួន​១​គ្រឿង ពណ៌​ខ្មៅ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ដូច​ជា ស្រូវ​អង្ករ សម្លៀក​បំពាក់ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង ២៥០០​ដុល្លារ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ មិន​បណ្តាល​មាន​មនុស្ស​រង​គ្រោះ​នោះ​ឡើយ​។ ហើយ​ចំពោះ​ជន​បង្ក​ដែល​ជា​អ្នក​ដុត​បំផ្លាញ​ផ្ទះសម្បែង​វិញ គឺ​ត្រូវ​បាន​ឪពុក​ម្តាយបង្កើត និង​ប្រពន្ធ​សុំ​មិន​ប្តឹងប្តល់​នោះ​ទេ គ្រាន់តែ​សំណូមពរ​អោយ​នគរបាល​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ទៅ​ថ្ងៃក្រោយ​កុំអោយ​ធ្វើ​អ​ញ្ចឹ​ង​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ