ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឈាង វុន​ថា ទាល់តែ​CNRP រៀបចំ​ក្បាលម៉ាស៊ីន​ឲ្យ​ល្អ ទើប​អាច​មាន​ជំនួប​កំពូល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) អាច​នឹង​កើត​មាន លុះណាតែ CNRP រៀបចំ​ក្បាលម៉ាស៊ីន​ថ្នាក់ដឹកនាំ​ឲ្យ​ល្អ ។

ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​និង​ព័ត៌មាន​នៃ​រដ្ឋសភា ប្រាប់​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ២០១៦​ធ្វើ​ឡើង​នៅ​ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ នៅ​មុន​នេះ​បន្តិច បើ​ទោះបីជា​អវត្តមាន​ខាង CNRP ។

ជុំវិញ​ការ​លើក​ឡើង​របស់​លោក ឈាង វុន ខាងលើ​នេះ​ដែរ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ ប៉ុន្តែ​បើ​តាម​លោក យឹ​ម សុវណ្ណ ដែល​ថ្លែងប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បើក​ការ​ពិភាក្សា​រក​ដំណោះស្រាយ​ដើម្បី​បញ្ចុះ​កម្តៅ​នយោបាយ ក៍​ដូច​ជា​បញ្ហា​អ្នក​ជាប់​ទោស​ផង​ដែរ ។

ដោយឡែក បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​ធ្វើ​ឡើង​មិន​ដល់​២០​នាទី​ផង​នោះ បាន​សម្រេច​យក​ថ្ងៃ​ទី​៣០ ឧសភា ២០១៦ បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​របៀបវារៈ​នៅឡើយ​ទេ​៕