ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​ទី​ន័​របើកលឿនជ្រុលឆ្លងផ្លូវម្ខាងទៀត​ពន្លះ​​ម៉ូតូ​ស្លា.ប់​​និង​របួសធ្ងន់​២នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បើករថយន្ត​កុង​ទី​ន័​រ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ សង្ស័យ​អ្នកបើកបរងងុយដេកងោកមួយភាំង

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បើករថយន្ត​កុង​ទី​ន័​រ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ សង្ស័យ​អ្នកបើកបរងងុយដេកងោកមួយភាំង ក៏​ជ្រុល​ទៅ​បុ.ក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ​ឆ្លង​ចូល​ផ្លូវ​ម្ខាង​ទៀត​បុ.ក​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​បុរស​ម្នាក់​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ ​និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ​ខែធ្នូ​ ឆ្នាំ​២០២១ ​ត្រង់​ចំណុច​ខាងលិច​វត្ត​និរោធ​រង្សី​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​1 សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​​ដែលបាត់បង់ជីវិតឈ្មោះ ហ៊ុន វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែកឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង​​២នាក់ជិះម៉ូតូ​មួយគ្រឿង​ម៉ាកអ៊ិ​ចសង់​​ទ័​រ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​ 1GQ-6422 ។​​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​មិនស្គាល់អត្តសញ្ញាណ​ម្នាក់​បើកបរ​រថយន្ត​សណ្តោង​មួយ​គ្រឿង​ម៉ាក FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0771 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះដល់​ចំណុច​កើតហេតុ សង្ស័យ​អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​ក៏​ឆ្លង​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត​បន្ត​ទៅ​បុ.ក​ចំ​ពីមុខ​ម៉ូតូមួយគ្រឿងជិះគ្នា​​២នាក់​ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ចំណែកឯ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បំរុង​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុដែរ តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​។ ​ដោយ​ឡែក​ស.ពជនរងគ្រោះម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកណ្ដាល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ