ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​និង​គ្មាន​កញ្ចក់ លុះ​នគរបាល​ឃាត់​សួរនាំ​ បែកធ្លាយករណីមួយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​រួច​នាំ​គ្នា​ជិះ​គេចខ្លួន ប៉ុន្តែ​ពេល​ទៅ​ដល់​

រាជធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​រួច​នាំ​គ្នា​ជិះ​គេចខ្លួន ប៉ុន្តែ​ពេល​ទៅ​ដល់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយ​កន្លែង​ដោយសារ​តែ​ម៉ូតូ​នេះ​អត់​មាន​កញ្ចក់​មើល​ក្រោយ ​ចំណែក​ជនសង្ស័យ​ខាងលើ​អត់​ពាក់មួក​សុវត្ថិភាព​ផង​នោះ​ នគរបាល​ក៏​បាន​ឃាត់​សួរនាំ​ ទើប​ដឹង​ថា​ជា​ចោរ​ ទើប​នឹង​លួច​ម៉ូតូ​បាន​ថ្មី​ៗ​ក៏​ឃាត់ខ្លួន​តែ​ម្ដង​។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​សួន​វឌ្ឍនៈ​២ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២នាក់​ខាងលើ​ ក្នុង​នោះ​ម្នាក់​ឈ្មោះ ចាន់ តូច អាយុ​១៩​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ព្រឹក្សា​ទី​១ ឃុំ​ស្មោង​ខាងត្បូង ស្រុង​កំចាយមារ ខេត្តព្រៃវែង​ និង​ម្នាក់​ទៀត​ឈ្មោះ ឡៅ ឆាយ អាយុ​២០​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ស្រីប្រសើរ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​ ។ ​ជនសង្ស័យទាំង​​២នាក់នេះ​​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ​ធុន​​សេ​១២៥ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1I-0480 ហើយ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​ម្ចាស់​នៅឡើយ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ កម្លាំង​នគរបាល​ដែល​កំពុង​អនុវត្តន៍​ការ​ត្រួតពិនិត្យ​ច្បាប់​​ច​រាចរណ៍​ផ្លូវគោក​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​សួន​វឌ្ឍនៈ​២ ក៏​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ដល់​ ​ខណៈនោះ​ដោយសារ​តែ​អត់​ពាក់មួក​សុវត្ថិភាព​ផង ហើយ​ម៉ូតូ​អ​ត់​មាន​កញ្ចក់​មើល​ក្រោយ​ផង​នោះ កម្លាំង​នគរបាល​ក៏​បាន​ឃាត់​សួរ​រក​ឯកសារ ប៉ុន្តែ​អត់​មាន​អត់​មាន​ទាំងអស់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​កម្លាំង​បាន​ធ្វើការ​ជជីក​សួរនាំ​រហូត​ធ្លាយ​រឿង​ដឹង​ថា​ម៉ូតូ​នោះ​ទើប​និង​លួច​បាន​ថ្មី​ៗ ហើយ​ពេលធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោ ក​ម៉ូតូ​ និង​គាស់​សោ​ផ្ទះ​១​កំ​ប្លេ​រ​ផង​ដែរ​ ។ ​ខណៈនោះ​ជនសង្ស័យ​បាន​សារភាព​ថា​ ពួក​ខ្លួន​ចេញ​ធ្វើ​សកម្មភាព​លួច​ហើយ​ប្រទះ​ឃើញ​ម៉ូតូ​នោះ​នៅ​ក្នុង​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា​ដោយ​ម្ចាស់​អត់​ដក​សោ​ចេញ​ទើប​លួច​យក ​។ ​បន្ទាប់​មក​បាន​នាំ​គ្នា​ជិះ​គេចខ្លួន​ដើម្បី​យក​ទៅ​លក់ តែ​សំណាងអាក្រក់​អត់​ពាក់មួក​សុវត្ថិភាព ហើយ​ម៉ូតូ​អត់​មាន​កញ្ចក់​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បែប​នេះ​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ