ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​​ស្មាន​ដឹង ដើរ​សុខៗ​សោះ លោតចុះ​លើ​ស្ពាន​​ភ្លែត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា មានការភ្ញាក់​ផ្អើល​​​នៅចំណុចស្ពាន​​អាកាស​ក្បាលថ្នល់ កាលពី​វេលាម៉ោង១១ និង​៤០នាទី​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៦ បន្ទាប់ពីបុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់​ មាន​វ័យ​ជាង​៣០ឆ្នាំ ​ប៉ងធ្វើអត្តឃា.តខ្លួនឯង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា មានការភ្ញាក់​ផ្អើល​​​នៅចំណុចស្ពាន​​អាកាស​ក្បាលថ្នល់ កាលពី​វេលាម៉ោង១១ និង​៤០នាទី​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៦ បន្ទាប់ពីបុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់​ មាន​វ័យ​ជាង​៣០ឆ្នាំ ​ប៉ងធ្វើអត្តឃាតខ្លួនឯង​ ដោយ​​លោត​​ចុះពីលើ​ស្ពានអាកាស​ក្បាល​ថ្នល់​ តែ​បានធ្លាក់​ទើ​រលើ​រ៉ឺម៉ក​ម៉ូតូ​កង់៣ រួចធ្លាក់​ចុះក្រោម បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​ភ្លាមៗ ត្រូវគេហៅ​រថយន្ត​ដឹកទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យបង្អែក​​បាត់ ។

ទោះបីជាយ៉ាង ការសម្រេច​ធ្វើអត្តឃាតនេះ គេមិនដឹង​ថា ជនរងគ្រោះ​មាន​វិបត្តិ​ ឬក៏បែកថ្នាំនោះទេ ។ ដោយមុនពេលកើតហេតុ គេ​ឃើញជនរងគ្រោះ​ធ្វើ​ដំណើរ​ ដោយថ្នើរ​ជើង​លើ​​ផ្លូវ​​ព្រះនរត្តម ក្នុង​​ទិសដៅ​ពី​​​ជើងទៅ​​ត្បូង ។ លុះមកដល់ចំណុចលើស្ពាន ក៏​ស្រាប់​តែ​លោត​ចុះតែម្តង ។