ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​អាច​បណ្តាល​ឱ្យ​គាំងបេះដូង

7 ឆ្នាំ មុន

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​ដែល​បណ្តាល​ដោយ​ការ​រលាក​ដូច​ជា ibuprofen (Advil)​ឬ diclofenac (Voltaren) អាច​បង្កើន​អត្រា​កើត​មាន​ជំងឺ​គាំងបេះដូង

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​ដែល​បណ្តាល​ដោយ​ការ​រលាក​ដូច​ជា ibuprofen (Advil)​ឬ diclofenac (Voltaren) អាច​បង្កើន​អត្រា​កើត​មាន​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​អត្រា​ស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ​នេះ​អាច​ឡើង​ដល់​ប្រហែលជា​១/៣ ។

លោក Marie Griffin  មក​ពី​សាកលវិទ្យាល័យ Vanderbilt University Medical Centre ក្រុង Nashville សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា «​បណ្តា​ឱសថ​ប្រឆាំង​នឹង​ការ​រលាក non-Steroid (NSAIDS) ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​សាមញ្ញ​ព្យាបាល​ការ​ឈឺចាប់​ខ្លាំង​ក៏​ដូច​ជា​ការ​ឈឺចាប់​រាំ​ុ​រ៉ៃ​» ។ ជា​ទូទៅ​ឱសថ​នេះ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​សម្រាប់​តែ​ការ​ព្យាបាល​លក្ខខណ្ឌ​ឈឺចាប់​ណាមួយ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ការ​ប្រើប្រាស់​ជាប់​ៗ​គ្នា​ច្រើន​ជាង​១​ស​ប្តា​ហ៍ ឬ​១០​ថ្ងៃ​គឺ​សម្រាប់​តែ​ការ​ព្យាបាល​ការ​ឈឺចាប់​ឆ្អឹងខ្នង ក្បាលជង្គង់ ឆ្អឹង​កង​.​ក ឬ​ការ​ឈឺក្បាល​រា​ុំ​រ៉ៃ ។ ប្រភេទ​ឱសថ diclofenac មាន​កម្រិត​នៃ​ការ​ប្រើប្រាស់​១​ថ្ងៃ​គឺ​១៥០​មី​ល្លី​ក្រាម ខណៈ ibuprofen មាន​កម្រិត​នៃ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​២៤០០​មី​ល្លី​ក្រាម ។

វេជ្ជបណ្ឌិត Griffin បាន​ថ្លែង​ថា «​កម្រិត​នៃ​ការ​ប្រើប្រាស់​ឱសថ​ទាំងនេះ​ខ្ពស់ ជា​ទូទៅ​គឺ​អាច​ធ្វើ​ទៅ​បាន​ល្គឹក​ណា​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ​» ។

ដោយឡែក ការ​សិក្សា​មួយ​កាលពី​ពេល​មុន​នេះ​បាន​បង្ហាញ​ថា ប្រើ​ពពួក​ឱសថ​ទាំងនោះ​ប្រឈម​ខ្ពស់​នឹង​ការ​រលាក​ក្រពះ ។ ទោះជា​យ៉ាងនេះ​ក្តី​អ្នកជំនាញ​មិនសូវ​ជា​ចាប់​អារម្មណ៍​​ប៉ុន្មាន​ទេ ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​លើក​ទី​១​នេះ​ដ្បិត​ការ​រលាក​ក្រពះ​មិន​ធ្ងន់​ដូច​ជំងឺ​បេះដូង​ឡើង ៕