ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ជម្លោះ​មិន​ជល់​កែវ ទាហាន​ស័ក្ដិ៤​ម្នាក់​ទាញ​កាំភ្លើង​បា.ញ់​៩​គ្រាប់​ផ្អើល ហាង​ផឹកស៊ី

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ត្រី ជា​គ្រូបង្ហាត់​កង​យោធពលខេមរភូមិន្ទ​ម្នាក់ រួម​ទាំង​មិត្ដភក្ដិ​២​នាក់​ទៀត​ត្រូវ​បាន​កំលាំងកងរាជអាវុធហត្ថ​ខណ្ឌ និង​ប៉ូលិស​ខណ្ឌ​សែនសុខ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​៣០ នាទី​យប់​ថ្ងៃ​ទី​១៥ ឧសភា ក្រោយ​ពី​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដោយសារ​តែ​ស្រវឹង​ធ្លាក់ភ្នែក បន្ទាប់​ពី​ចូលរួម​ជប់លៀង​ខួបកំណើតកូនស្រី​អាយុ​១៥​ឆ្នាំ ។ តាម​ប្រភព​ខ្លះ​ថា ការបា.ញ់​នេះ​ក្រៅពី​ស្រវឹង ក៏​បាន​ខឹង​បងថ្លៃ​មិនព្រម​ជល់​កែវ​ជាមួយ

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ត្រី ជា​គ្រូបង្ហាត់​កង​យោធពលខេមរភូមិន្ទ​ម្នាក់ រួម​ទាំង​មិត្ដភក្ដិ​២​នាក់​ទៀត​ត្រូវ​បាន​កំលាំងកងរាជអាវុធហត្ថ​ខណ្ឌ និង​ប៉ូលិស​ខណ្ឌ​សែនសុខ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​៣០ នាទី​យប់​ថ្ងៃ​ទី​១៥ ឧសភា ក្រោយ​ពី​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដោយសារ​តែ​ស្រវឹង​ធ្លាក់ភ្នែក បន្ទាប់​ពី​ចូលរួម​ជប់លៀង​ខួបកំណើតកូនស្រី​អាយុ​១៥​ឆ្នាំ ។ តាម​ប្រភព​ខ្លះ​ថា ការបាញ់​នេះ​ក្រៅពី​ស្រវឹង ក៏​បាន​ខឹង​បងថ្លៃ​មិនព្រម​ជល់​កែវ​ជាមួយ​ផង​ដែរ ទើប​ចេញពីភោជនីយដ្ឋាន មក​បាញ់​អស់​ចំនួន​៩​គ្រាប់ ។

ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​នៅ​មុខ​ភោជនីយដ្ឋាន​អូ​ប៉េ​រ៉ា ស្ថិតនៅ​តាម​ផ្លូវ​លេខ​២០០៤ ទល់មុខ​សាលាអន្ដរជាតិ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ទោះបីជា​យ៉ាងណា ការ​ផ្ទុះអាវុធ​នេះ​ពុំ​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួសឡើយ ។ ជន​ដែល​បង្ក​ការ​ផ្ទុះអាវុធ​អ​នា​ធិ​បតេ​យ្យ​ត្រូវ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ១-​ឈ្មោះ​ស៊ុំ វេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ឋានន្ដរស័ក្ដិ​វរ សេនីយ៍​ត្រី (​ស័ក្ដិ​៤) ជា​គ្រូបង្ហាត់​នៅ​សាលា ហ្វឹកហ្វឺន​មិត្ដភាព​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី ​ក្រាំងចេក ហើយ​បច្ចុប្បន្ន​កំពុង​បង្ហាត់​នៅ​ខេត្ដ​ព្រះវិហារ ២-​ឈ្មោះ​គង់ សុភា ជា​កង​អង្គរក្ស ឋានន្ដរស័ក្ដិ​អនុសេនីយ៍ទោ និង​៣-​ឈ្មោះ សុខា ភារ​ម្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅក្នុង​ខណ្ឌមានជ័យ។

តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌសែន​សុខ​បានឱ្យ​ដឹង​ថា លោក​វរសេនីយ៍ត្រី​ស៊ុំ វេ​ង បាន​បង្ក​ផ្ទុះអាវុធ​ចំនួន​៩​គ្រាប់​នៅ​មុខភោជនីយដ្ឋាន​អូ​ប៉េ​រ៉ា បន្ទាប់​ពី​ផឹក​ស្រវឹង ព្រមទាំង​តូចចិត្ដ​ខ្លួនឯង ដែល​ជល់​កែវ​ជាមួយបងថ្លៃ​ហើយ បងថ្លៃ​មិន​ជល់​កែវ​ជាមួយ ក៏បាន​ដើរ​ចេញពី​ក្នុង​ភោជនីយដ្ឋាន​បាញ់កាំភ្លើង​ម៉ា​កឡុក CF92 ចំនួន​៩​គ្រាប់​បុកដី​ ​និង ឡើង​លើ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច និង​ភ្ញាក់ផ្អើល​តែ​ម្ដង ។ មន្ដ្រី​កងរាជអាវុធហត្ថ​ដដែល​បន្ដ​ទៀតថា នៅ​មុន​ពេល​កើតហេតុ លោក​វរសេនីយ៍ ត្រី​រូប​នេះរួម​ទាំង​មិត្ដភក្ដិ​បាន​ចូលរួម​ជប់ លៀង​ខួបកំណើត​កូនស្រី​របស់​ខ្លួន​ឈ្មោះ​វេ​ង លី​មី អាយុ​១៥​ឆ្នាំ ដែល​បាន​បែក​គ្នា​ប្រមាណ ៥​ឆ្នាំ​មក​ហើយ ។

តាម​ព័ត៌មាន​បន្ដ​ទៀត​ថា ជន​បង្ក​បាន​ដកកាំភ្លើង​ពី​ចង្កេះ​របស់​ឈ្មោះ​គង់ សុធា ហើយបាញ់​ឡើង​លើ​ចំនួន​៨​គ្រាប់ និង​បាញ់​១​គ្រាប់ទៀត​បុកដី​​។ បន្ទាប់​ពី​បង្ក​ការ​ផ្ទុះអាវុធរួច កាំភ្លើងខ្លី​ត្រូវ​បាន​មិត្ដភក្ដិ​ចាប់ដក​ហូត​យកទៅ​បាត់ ហើយ​លោក​វរសេនីយ៍ត្រី​ស៊ុំ វេ​ង បាន​ជិះ​រថយន្ដ​ម៉ាក​កាម​រីស៊េរី​៩៣ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២​D ១៤២៥ គេចខ្លួនជាមួយ​ភរិយា​ក្រោយ​របស់​ខ្លួន ។ ចំណែកឈ្មោះ​គង់ សុភា បាន​ជិះ​ម៉ូតូ​គេចខ្លួន​ជាមួយឈ្មោះ​សុខា ភារ​ម្យ ហើយ​ត្រូវ​កំលាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​ប៉ូលិស​ខណ្ឌសែន​សុខ តាម​ចាប់ខ្លួន​បាន​នៅ​ក្នុងភូមិ ត្រ​ញំ​ង​ឈូក រួច​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច បន្ទាប់​ពី​ស្វាង​ពី ស្រវឹង លោក​វរសេនីយ៍​រូប​នេះ​បានឱ្យ​ដឹង​ថា គាត់​បាន​ផ្ទុះអាវុធ​ពិតមែន ដោយសារ​តែស្រវឹងស្រា​បាត់បង់​ស្មារតី ។