ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន នៅតែស្ពានជ្រោយចង្វារទេ នៅគីហ្ស៊ុណា ក៏មានអ្នកលោតទឹកដែរ!

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ស្ត្រីម្នាក់ មានវិបត្តិផ្លូវចិត្ត បានសម្រេចចិត្តលោតទឹកទន្លេមេគង្គ ពីលើស្ពានគីស្ស៊ុណា។ ពុំមានអ្នកណាម្នាក់ ជួយទាន់ទេ។ សមត្ថកិច្ចមូលដ្ឋាន ​ឲ្យដឹង​ថា ស្ត្រីរងគ្រោះ…

ខេត្តកំពង់ចាម​៖ ស្ត្រីម្នាក់ មានវិបត្តិផ្លូវចិត្ត បានសម្រេចចិត្តលោតទឹកទន្លេមេគង្គ ពីលើស្ពានគីស្ស៊ុណា។ ពុំមានអ្នកណាម្នាក់ ជួយទាន់ទេ។

សមត្ថកិច្ចមូលដ្ឋាន ​ឲ្យដឹង​ថា ស្ត្រីរងគ្រោះ បានលោតពីលើស្ពានគីហ្ស៊ុណា កាលពីថ្ងៃទី៥ ខែធ្នូ ហើយគេប្រទះឃើញស.ព អណ្តែតទឹក នៅក្នុងភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ និង ៣០នាទីព្រឹក។

ស្ត្រី​រងគ្រោះ ឈ្មោះ សុខ ស៊ីភន អាយុ ៤១ឆ្នាំ មានទីលំនៅ ក្នុង​ភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មូលហេតុ នៃការបញ្ចប់ជីវិតនេះ ត្រូវបានគេអះអាងថា នាង​មានវិបត្តិផ្លូវចិត្ត។

ក្រោយស្រង់សាកសព ប៉ូលិសធ្វើកោសល្យវិច្ច័យ ពិនិត្យសាកសព រកឃើញថា៖ ១.ផ្នែកក្បាលៈ​​ ពុំមានស្លាកស្នាមអ្វីទេ ២.ផ្នែក​កៈ ពុំមានស្លាកស្នាមអ្វីទេ ៣.ផ្នែកដងខ្លួនៈ ពុំមានស្លាកស្នាមអ្វីទេ និង៤.ផ្នែកអវៈយុវៈ ក៏ពុំមានស្លាកស្នាមអ្វីឡើយ។

ផ្អែកតាមការធ្វើកោសល្យវិច័យ ការសន្និដ្ឋានរបស់គ្រូពេទ្យ ការបំភ្លឺរបស់សាក្សី និងការបំភ្លឺរបស់ក្រុមគ្រួសារសព ត្រូវបានអាជ្ញាធរសមត្ថកិច្ច សន្និដ្ឋានថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ ដោយលង់ទឹក ដោយ​លោតពីលើស្ពានគីស្ស៊ុណា ដោយខ្លួនឯង ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសអ្វីផ្សេង​ឡើយ។

នគរបាលការពារស្ពានគីសូណា បានប្រាប់​ថា កាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី៥ធ្នូ គេបានប្រទះឃើញស្ត្រីម្នាក់ នៅក្នុងដៃយួរថង់ប្លាស្ទិកពណ៌សមួយ ដើរសំដៅពីក្បាលស្ពាន ត្រើយខាងកើត ក្នុង​ក្រុងកំពង់ចាម ហើយឡើងលើស្ពាន លុះដល់ត្រង់ចំណុចចន្លោះសសរប៉េ ៤ និងប៉េ៥ ស្ត្រីរូបនោះ ក៏បានលោតទឹកធ្វើអត្តឃាតតែម្ដង។ បន្ទាប់មក នគរបាលបានចេញតាមរកមើលមនុស្សក្រែងផុស តែមិនបានប្រទះឃើញនោះទេ។

តាមដំណឹង ស្ត្រី​ដែលបញ្ចប់ជីវិតនេះ ដោយតូចចិត្តខ្លួន មានជំងឺប្រចាំកាយ ហើយជាក្រមុំចាស់ផង។ សមត្ថកិច្ច បាន​ប្រគល់សាកសព ជូនក្រុម​គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី​៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ