ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​ដឹក​ឧត្តមសេនីយ៍​ និង​មនុស្ស​ជាង១០​នាក់​ជួបគ្រោះ ធ្លា.ក់នៅតំបន់ភ្នំ

2 ឆ្នាំ មុន

ឥណ្ឌា ៖ ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​ឥណ្ឌា​ដែល​មាន​ដឹក​នាយសេនាធិការ​ការពារ​ជាតិ​គឺ​លោក​ឧត្តមសេនីយ៍ Bipin Rawat បាន​

ឥណ្ឌា ៖ ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​ឥណ្ឌា​ដែល​មាន​ដឹក​នាយសេនាធិការ​ការពារ​ជាតិ​គឺ​លោក​ឧត្តមសេនីយ៍ Bipin Rawat បាន​ធ្លា.ក់​​នៅ​តំបន់​ភ្នំ Coonoor ក្នុង​រដ្ឋ Tamil Nadu នៅ​ថ្ងៃ​ពុធ ទី​8 ធ្នូ​​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន India Today​។

មនុស្ស​ចំនួន ៤​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លា​.​ប់​ក្នុង​ហេតុការណ៍​នោះ​។ មិន​ទាន់​មាន​ព័ត៌មាន​ភ្លាម​ៗ​អំពី​ស្ថានភាព​របស់​លោក​ឧត្តមសេនីយ៍ Bipin Rawat ឡើយ​។

រហូត​មក​ដល់​ពេល​នេះ​មនុស្ស​ចំនួន​៣​នាក់​ដែល​រង​របួស​រលាក​ធ្ងន់ធ្ងរ​ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ​ដែល​ការ​ស្វែងរក​អ្នក​ផ្សេង​កំពុង​បន្ត​។

ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ចំនួន ១៤​នាក់​នៅ​លើ​យន្តហោះ​មុន​ពេល​វា​ធ្លា.ក់​។ អ្នក​ទាំងនោះ​រួម​មាន​ឧ​ត្តម​សេនីយ៍ Bipin Rawat ភរិយា​របស់​លោក ជំនួយការ កងក​ម្មង់​ដូរ​ពិសេស និង​អ្នក​បើ​ក​យន្តហោះ​។

កងទ័ពអាកាស​ឥណ្ឌា​បាន​បញ្ជាក់​ពី​ហេតុការណ៍​នោះ​នៅ​លើ​បណ្តាញ​សង្គម Twitter និង​បាន​និយាយ​ថា ការ​ស៊ើបអង្កេត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក​មូលហេតុ​នៃ​ការ​ធ្លា.ក់​។

«​ឧទ្ធម្ភាគចក្រ​ប្រភេទ IAF Mi-17V5 ដោយ​មាន​នាយក​សេនាធិការ​គឺ​ឧត្តមសេនីយ៍ Bipin Rawat បាន​ជួប​ឧបទ្ទវហេតុ​មួយ​នៅ​ក្បែរ​ភ្នំ Coonoor ក្នុង​រដ្ឋ Tamil Nadu​។ ការ​ស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក​មូលហេតុ​»។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi និង​រដ្ឋមន្ត្រី​ការពារ​ជាតិ Rajnath Singh ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ពី​ការ​ធ្លាក់​យន្តហោះ​នោះ​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​នឹង​ត្រូវធ្វើ​សេចក្តីរាយការណ៍​ជូន​រដ្ឋសភា​អំពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕ (​យោង​តាម​ប្រភព​៖ India Today)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ