២០ឧសភា នៅតែដិតជាប់ក្នុងបេះដូងខ្មែរ
រាជធានីភ្នំពេញ ៖ រយៈពេលជិត៤០ឆ្នាំហើយដែលប្រជាពលរដ្ឋខ្មែរនៅតែចងចាំមិនអាចបំភ្លេចបាន នោះគឺរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (របបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត)
រាជធានីភ្នំពេញ ៖ រយៈពេលជិត៤០ឆ្នាំហើយដែលប្រជាពលរដ្ឋខ្មែរនៅតែចងចាំមិនអាចបំភ្លេចបាន នោះគឺរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (របបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត)
រាជធានីភ្នំពេញ ៖ រយៈពេលជិត៤០ឆ្នាំហើយដែលប្រជាពលរដ្ឋខ្មែរនៅតែចងចាំមិនអាចបំភ្លេចបាន នោះគឺរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (របបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត) ដែលបង្កវិនាសកម្មយ៉ាងសាហាវ ឃោរឃៅព្រៃផ្សៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និរាសព្រាត់ប្រាស់បែកបាក់ក្រុមគ្រួសារ ឪពុក ម្តាយព្រាត់កូន ប្រពន្ធព្រាត់ប្តី បងព្រាត់ប្អូនរហូតមកដល់សព្វថ្ងៃនេះ។ ទោះជាមានរយៈពេលយូយ៉ាងនេះក្តី តែបើយើងនឹកគិតហើយគ្រាន់តែបិទភ្នែកស្រមៃបន្តិចនោះ យើងនឹកឃើញភ្លាមហាក់នៅនឹងភ្នែកស្រស់ៗនូវភាពឈឺចាប់ទាំងនោះ គឺនៅតែដិតជាប់ក្នុងបេះដូងខ្មែរតែម្តង ដែលមិនអាចបំភ្លេចបានឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញដោយមានការរៀបចំពីគណបក្សប្រជាជនរាជធានី និងសាលារាជធានី បានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមគម្រោងពិធីខាងលើនេះ គ្រោងស្ថិតក្នុងអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានមហាជនចូលរួម ប្រមាណរាប់ពាន់នាក់ និងមានការអានវិយោគកថា និងសម្ដែងឈុតឆាក សង្ខេបខ្លីៗ ពីប្រវត្តិខ្លះៗ នៅក្នុងរបបប្រល័យពូជសាសន៍ និងរាប់បាតព្រះសង្ឃចំនួន២០៥អង្គផងដែរ ។
មន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសាន៍ឧក្រិដ្ឋកម្មជើងឯកបានឲ្យដឹងថា មជ្ឈមណ្ឌលឧក្រិដ្ឋកម្មនេះ ជាទីពិឃាដដ៏ធំមួយ ក្នុងចំណោមទីពិឃាដជាង៣០០កន្លែង នៅទូទាំងប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយមជ្ឈមណ្ឌលនេះ មានជនរងគ្រោះដែលបានស្លាប់ចំនួន៨៩៨៥នាក់ រណ្តៅសរុប១២៩រណ្តៅ រណ្តៅជីករួចមានចំនួន៨៦រណ្តៅ និងមានជនបរទេស៩នាក់ទៀតផង ៕
ចែករំលែកព័តមាននេះ