ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយក្លិនមិនសូវស្រួលចេញពីពន្ធនាគារខេត្ត​ប៉ៃ​​លិន ​តើរឿង​នេះ​ពិត​មែនឬអត់​?

2 ឆ្នាំ មុន

​​ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១​ មានការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​មួយ​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន…

​​ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១​ មានការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​មួយ​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណ​:​លោក​ប្រធាន​ពន្ធនាគារ​នេះ​ មក​ពី​ខេត្ត​បាត់ដំបងទើបឡើង​កាន់​តំណែង​មិន​ទាន់​បាន​១​ឆ្នាំ​នៅឡើយផងនោះ ដោយ​គេ​ឃើញ​ក្រុម​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​គណនេយ្យ​ឈ្មោះ «​ស្អែក​ស្លា.ប់​ស្អែក​ស្លា.ប់ ស្រលាញ់​យុត្តិធម៌ និង Support page_345» បាន​បង្ហោះ​ចែកចាយ​ដោយ​លើក ឡើង​ថា ៖ សូម​ឱ្យ​សម្តេច​ក្រឡាហោម ស ខេ​ង ជួយ​អន្តរាគមន៍ រឿង​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន មានឈ្មោះ រ័​ត្ន ទី និង​អនុ​ប្រធាន​ពន្ធនាគារ ហេង ចាន់​ដា​រ៉ា បាន​ឃុបឃិត​គ្នា​លក់​ថ្នាំ​ញៀន និង​ទូរស័ព្ទ​ពេញ​គុក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន មាន​អ្នកទោស​ស្លា.ប់​២​នាក់​ទៀត​ផងដោយ​មិនដឹង​មូលហេតុ​។ ចំណែក​កូនស្រី​ប្រធាន​ពន្ធនាគារ​នេះ បាន​នាំ​មន្ត្រី​ផឹកស្រា​នៅ​ក្នុង​ម៉ោង​ធ្វើ​ការងារ​ទៀត​ផង​។ ដូច្នេះ សូម​ដក​ប្រធាន​គុក​ខេត្ត​ប៉ៃលិន និង​ដក​អនុប្រធាន​គុក​ខេត្ត​នេះ​ចេញ​ទៅ កុំ​ទុក​ឱ្យ​នៅ​ទៀត​អី​។ ចំណែក​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ផ្សេង​ទៀត បាន​លើក​ឡើង​ថា អាង​តែ​ឪពុក​ជា​ប្រធាន​ពន្ធនាគារ នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​បន្ទប់ធ្វើការ​ឪពុក​លោក រ័​ត្ន ទី ប្រធាន​ពន្ធនាគារ និង​លោកហេង ចាន់​ដា​រ៉ា អនុប្រធាន​ពន្ធនាគារ កំពុង​តែ​ល្បី​ខ្លាំង​ណាស់​។

បើ​តាម​លោក ឯ​ល ប៉ែ​ត អតីតមន្ត្រី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន រស់នៅ​ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា ៖ លោក​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ក្រោយមក​ត្រូវ​បាន​គេ​ដក​តំណែង ក្លាយជា​ប្រជាពលរដ្ឋ​សាមញ្ញ ដោយសារ​សង្ស័យ​លោក ហេង ចាន់​ដា​រ៉ា ជា​អ្នក​ដាក់​ថ្នាំ​ញៀន​នៅ​នឹង​អ៊ែ​រ​ម៉ូតូ​ធ្វើការ​របស់​ខ្លួន ទើប​ពេល​ឆែកឆេរ សូ​ម្បី​តែ​លោក​ព្រះរាជអាជ្ញា និង​នគរបាល​ផ្សេង​ៗ​ទៀត គេ​រក​មិនឃើញ លុះ​លោក ហេង ចាន់​ដា​រ៉ា លូក​ថ្នាំ​ញៀន​ទាញ​ចេញពី​អ៊ែ​រ​ម៉ូតូ ទើប​គេ​ចោទ​លោក​ពី​បទ​ជួញដូរ​គ្រឿងញៀន​តែ​ម្តង ដូច្នេះ​មាន​តែ​លោក ហេង ចាន់​ដា​រ៉ា​នេះឯង ជា​អ្នក​ធ្វើបាប​លោក​ឱ្យ​អស់​តួនាទី​ការងារ​ក្លាយជា​វេទនា​បែប​នេះ ​។ លោក​បន្ត​ទៀត​ថា ពិតជា​អយុត្តិធម៌​សម្រាប់​លោក​ខ្លាំង​ណាស់ ដែល​បច្ចុប្បន្ន​នេះ គ្មាន​អ្វី​ធ្វើ​ក្រៅពី​កម្មករ​គេ ដើរ​ស៊ីឈ្នួល​ដក​ដំឡូង​មី បេះ​ផ្លែ ស្វាយ​ឱ្យ​គេ ដើម្បី​រក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​នោះ​ទេ ខណ​:​ដែល​លោក​គឺជា​មនុស្ស​ស្មោះត្រង់ មិន​ហ៊ាន​ប្រព្រឹត្ត​អាក្រក់​អ្វី​សូ​ម្បី​តែ​បន្តិច តែ​ចុង​ក្រោយ​ទទួល​រង​ភាព​ឈឺចាប់​បែប​នេះ​ទៅ​វិញ​ ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​មាន​បងប្អូន កូនចៅ ជាប់​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​មួយ​ចំនួន បាន​និ​យា យ​បង្ហើប​ទាំង​ការ​ភ័យ​ព្រួយ​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ កូន​របស់​គាត់​ញៀន​ថ្នាំ ហើយ​ក៏​ប្តឹង​ឱ្យ​នគរបាល​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ ដើម្បី​បន្សាបថ្នាំ​ញៀន ប៉ុន្តែ​ថ្មី​ៗ​នេះ កូន​របស់​គាត់​បាន​ត្អូញត្អែរ ប្រាប់​ថា មាន​អ្នកទោស​ដូច​គ្នា បាន​វាយដំ​ទាត់​ធាក់​ទៅ​លើ​រាង​កាយ​របស់​ខ្លួន បណ្តាល​ឱ្យ​ឈឺ​ចុកចាប់ ហើយ​ថែម ទាំង​មានការ​គំរាមកំហែង​ទៀត​ផង​។ ទោះបីជា​យ៉ាងណា គាត់​មិន​ហ៊ាន​និយាយ​អ្វី​នោះ​ទេ ព្រោះ​ខ្លាច​ក្រែង​គេ​ធ្វើបាប​កូន​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើងបាន​ទូរស័ព្ទ​ទៅ​លោក រ័​ត្ន ទី ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​ៗជា​ច្រើន​លើក​ច្រើន​សារ តែ​អត់​មាន​អ្នក​ទទួល ខណ​:​ភ្នាក់ងារ​យើង​ក៏​មិន​អាច​ទាក់ទង​ទៅ​លោក ហេង ចាន់​ដា​រ៉ា អនុប្រធាន​ពន្ធនាគារ​ខាងលើ​បាន​ដែរ​ ។

​ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ