ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការទទួលទានទឹកដោះគោមុនចូលគេង ល្អដែរឬអត់?

3 ឆ្នាំ មុន

តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាប្រជាជននៅអឺរ៉ុបចូលចិត្តទទួលទានទឹកដោះគោ មុនពេលចូលគេងយ៉ាងនេះ? នេះក៏ព្រោះតែវាជាទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព។ ថ្ងៃនេះ​ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍បានមកពីទម្លាប់ទទួលទានទឹកដោះគោ មុនពេលចូលគេង។ ១. ល្អសម្រាប់អ្នកចង់ស្រកទម្ងន់ មនុស្សភាគច្រើនដែលចង់ស្រកទម្ងន់តែងគិតថាការទទួលទានទឹកដោះគោ…

តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាប្រជាជននៅអឺរ៉ុបចូលចិត្តទទួលទានទឹកដោះគោ មុនពេលចូលគេងយ៉ាងនេះ? នេះក៏ព្រោះតែវាជាទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព។ ថ្ងៃនេះ​ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍បានមកពីទម្លាប់ទទួលទានទឹកដោះគោ មុនពេលចូលគេង។

១. ល្អសម្រាប់អ្នកចង់ស្រកទម្ងន់

មនុស្សភាគច្រើនដែលចង់ស្រកទម្ងន់តែងគិតថាការទទួលទានទឹកដោះគោ ធ្វើឱ្យធាត់ឡើងទម្ងន់។ តាមការពិតទៅ វាអាចធ្វើឱ្យឡើងទម្ងន់ទាល់តែយើងទទួលទានច្រើន។ បើគ្រាន់តែទទួលទានក្នុងកម្រិតមធ្យមនោះ ទឹកដោះគោអាចមានប្រយោជន៍សម្រាប់អ្នកចង់សម្រកទម្ងន់ ព្រោះតែវាជួយទប់ចំណង់អាហារ។ ការទទួលទានទឹកដោះគោស្រស់ ១កែវពេញអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។

២. ជួយឱ្យសក់ភ្លឺទន់រលោង

អាស៊ីតខ្លាញ់និងអាស៊ីតអាមីណូក្នុងទឹកដោះគោជួយផ្ដល់ឱ្យអ្នកនូវសក់ ដែលមានសុខភាពល្អ ហើយកាន់តែស្រស់ស្អាត។ វាក៏ជាមូលហេតុតែមួយ ដែលផលិតថែរក្សាសក់ភាគច្រើនមានផ្ទុកទឹកគោក្នុងនោះ។ ទឹកដោះគោមានផ្ទុកសម្បូរទៅដោយកាល់ស្យូម ដែលក្រៅពីជួយឱ្យឆ្អឹងនិងធ្មេញរឹងមាំហើយនោះ ជាតិរ៉ែនេះក៏ចាំបាច់សម្រាប់ការលូតលាស់នៃសក់ ក៏ដូចជាទប់ស្កាត់បញ្ហាសក់ជ្រុះផងដែរ។

៣. កុំឱ្យឈឺក្រពះ

ទឹកដោះគោជួយគ្របដណ្ដប់ស្រទាប់ក្រពះការពារវា ពីអាការៈរលាកដោយអាស៊ីតក្រពះឡើងខ្ពស់ចាំបាច់សម្រាប់ការរំលាយអាហារ។ លើសពីនេះទៅទៀត ជាតិកាល់ស្យូមក្នុងទឹកគោ​ ជួយបន្សាបជាតិអាស៊ីតបានយ៉ាងប្រសើរ។ តែសម្រាប់អ្នកខ្លះវិញ អាចឈឺក្រពះក្រោយពីទទួលទានទឺកដោះគោរួច។ ទោះបីជាយ៉ាងនេះក៏ដោយ មនុស្សភាគច្រើនបានធូរស្រាលពីការឡើងអាស៊ីតក្រពះ ក្រោយពីមានទឹកដោះគោចូលក្នុងក្រពះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ