ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវធ្វើបែបណា បើងងុយគេងនិងវិលមុខ ក្រោយទទួលទានអាហារ?

3 ឆ្នាំ មុន

តើអ្នកធ្លាប់មានអារម្មណ៍ងងុយគេងខ្លាំង ឬ វិលមុខ ក្រោយពីទទួលទានអាហារដែរឬទេ? តើនេះមកពីអ្វីទៅ? នេះគឺដោយសារតែចរន្តឈាមត្រូវទៅផ្គត់ផ្គង់នៅប្រព័ន្ធរំលាយអាហារ ក្រោយពីទទួលទានរួច។ ដូចនេះ ខួរក្បាលនិងសរីរាង្គផ្នែកខាងលើ មិនសូវជាបានឈាមមកចិញ្ចឹមទេ។…

តើអ្នកធ្លាប់មានអារម្មណ៍ងងុយគេងខ្លាំង ឬ វិលមុខ ក្រោយពីទទួលទានអាហារដែរឬទេ? តើនេះមកពីអ្វីទៅ? នេះគឺដោយសារតែចរន្តឈាមត្រូវទៅផ្គត់ផ្គង់នៅប្រព័ន្ធរំលាយអាហារ ក្រោយពីទទួលទានរួច។ ដូចនេះ ខួរក្បាលនិងសរីរាង្គផ្នែកខាងលើ មិនសូវជាបានឈាមមកចិញ្ចឹមទេ។ តើអ្នកគួរធ្វើបែបណា ដើម្បីដោះស្រាយបញ្ហានេះ?

១. កុំទទួលទានអាហារច្រើនពេកម្តងៗ

ការទទួលទានអាហារច្រើនពេកក៏អាចបណ្ដាលឱ្យអ្នកវិលមុខផងដែរ។ នេះក៏ព្រោះតែឈាមកាន់តែច្រើនត្រូវបានបញ្ជូនទៅកាន់ពោះវៀនដើម្បីស្រូបយករាល់សារធាតុចិញ្ចឹមដែលមានច្រើនពីក្នុងអាហារ។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំដល់អ្នកដែលងាយនឹងជួបប្រទះអាការៈវិលមុខក្រោយពេលទទួលទានអាហារ ព្យាយាមទទួលទានអាហារក្នុងកម្រិតសមល្មម ឬទទួលទានតិចៗប៉ុន្តែច្រើនដងក្នុងមួយថ្ងៃ។ វិធីនេះអាចជួយរក្សាកម្រិតនៃសម្ពាធឈាមឱ្យកាន់តែមានស្ថេរភាពក្រោយពេលទទួលទាន។

២. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយបញ្ហាសម្ពាធឈាមចុះទាប គឺការបង្កើនការទទួលទានទឹក។ នេះក៏ព្រោះតែការធ្លាក់ចុះសម្ពាធឈាម ធ្វើឱ្យវិលមុខ និង មានអារម្មណ៍ងងុយគេង។ ការទទួលទានទឹកពិតជាអាចជួយបំបាត់ និងទប់ស្កាត់អាការៈនេះបានយ៉ាងប្រសើរ។

៣. កុំទទួលទានខ្លាញ់ច្រើន

អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ គឺពិបាកនឹងរំលាយ។ នេះអាចបណ្ដាលឱ្យឈាមកាន់តែច្រើនត្រូវបានបញ្ជូនទៅកាន់ប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផលអ្នកអាចប្រឈមមុខនឹងអាការៈវិលមុខខ្លាំង។ ការកម្រិតការទទួលទានអាហារសម្បូរខ្លាញ់មិនត្រឹមតែជួយបំបាត់អាការៈវិលមុខក្រោយទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ការកើនទម្ងន់លើស និងហានិភ័យនៃជំងឺបេះដូងផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ