ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​បាន​ចំនួន​២២​នាក់​ចាត់ការ​តាម​នីតិវិធី

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យ៉ោ​ង​ហោច​ណាស់​មនុស្ស​២២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​មួយ​ដែល​ក្រុម​នុស្ស​ទាំងនោះ​ពពាក់ពពូន​គ្នា​លេង​អស់​ពេល​ជា​យូរ​មក​ហើយ​។ ការ​បង្ក្រាប​ល្បែង​អាប៉ោង​នេះ​ធ្វើ​ឡើង​កាលពី​រសៀល នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទឹម ណេ…

ខេត្តកំពង់ស្ពឺ ៖ យ៉ោ​ង​ហោច​ណាស់​មនុស្ស​២២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​មួយ​ដែល​ក្រុម​នុស្ស​ទាំងនោះ​ពពាក់ពពូន​គ្នា​លេង​អស់​ពេល​ជា​យូរ​មក​ហើយ​។ ការ​បង្ក្រាប​ល្បែង​អាប៉ោង​នេះ​ធ្វើ​ឡើង​កាលពី​រសៀល នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទឹម ណេ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ស្ថិត​នៅ​ភូមិ​ពញ្ញា​អោ​ង ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​អំពី​សកម្មភាព​ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​នេះ​ពពាក់ពពូន​គ្នា​លេង​យ៉ាង​អឺងកង​រួច​មក​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ផ្ទាល់​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្ត​។

ប្រភព​បន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ល្បែង​អាប៉ោង​នេះ​ដែរ​សមត្ថកិច្ច ឃាត់​បាន​មនុស្ស​ចំនួន ២២ នាក់ ស្រី​៧ នាក់​រួម​មាន​៖ ១-​ឈ្មោះ ពិន សុខ​លី​ម ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ឧត្តម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​, ២-​ឈ្មោះ ទូច ចិត្ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង​, ៣-​ឈ្មោះ ជា ខេ​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​, ៤-​ឈ្មោះ ហ៊ុន ហាក់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​គម្ពី ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ៥-​ឈ្មោះ យូ វុ​ទ្ឋី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តាំង​គម្ពី ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ៦-​ឈ្មោះ អៀ​ក ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់​ភូមិ​តាំង​គម្ពី ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ៧-​ឈ្មោះ អៀ​ក វ​ណ្ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តាំង​គម្ពី ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​,

៨-​ឈ្មោះ ម៉ុ​ត ឈឿ​ន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ពាម​ឃ្លៃ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ៩-​ឈ្មោះ រស់ ឌឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ១០-​ឈ្មោះ ស៊ី​ម វ៉ាង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ១១-​ឈ្មោះ ឈុំ រិ​ទ្ឋី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ១២-​ឈ្មោះ អ៊ឹម ឌុ​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ១៣-​ឈ្មោះ ម៉ុ​ក គឹ​ម​ហឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ភូមិ​ពញ្ញា​អោ​ង ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ១៤-​ឈ្មោះ ប្រុ​ក សៀម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ពញ្ញា​អោ​ង ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​, ១៥-​ឈ្មោះ ទឹម ណេ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់​ភូមិ​ពញ្ញា​អោ​ង ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង (​ម្ចាស់ផ្ទះ​), ១៦-​ឈ្មោះ ព្រំ វិ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ចម្ការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​(​អ្នក​បាញ់​មេអាប៉ោង​៣​គ្រាប់​), ១៧-​ឈ្មោះ ឈី​ម ឆុ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ទឹកល្អក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​, ១៨-​ឈ្មោះ ស៊ុំ ហឿ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ចម្ការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​,

១៩-​ឈ្មោះ សាយ ហុង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ស្អុយ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​, ២០-​ឈ្មោះ ហន មុំ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ភូមិ​ទឹកល្អក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​, ២១-​ឈ្មោះ អូន ផានិត ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន និង​២២-​ឈ្មោះ ហ៊ិ​ន សុ​ខន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​សិរី​វ័​ន្ត ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​។ ក្រុម​មនុស្ស​ទាំងនេះ​សុ​ទ្ឋ​សឹង​ជា​មុខសញ្ញា​ប្រព្រឹត្ត​ល្បែង​អាប៉ោង​នេះ​ជា​ប្រចាំ​នៅ​ចំណុច​ខាងលើ​។ ក្រៅពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ មេអាប៉ោង ចំនួន ៣​គ្រាប់ ចាន​បាញ់អាប៉ោង ចំនួន​១ គម្រប​ផ្តិល​១ កម្រាល​អាប៉ោង​១ ទូរស័ព្ទ​ដៃ ២៣​គ្រឿង ម៉ូតូ​៣​គ្រឿង ប្រាក់​រៀល​មួយ​ចំនួន​។ នៅ​ល្ងាច​ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​អធិការដ្ឋាន​បាន​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ