ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោថា បញ្ហាមីយ៉ាន់ម៉ាមិនអាចយកម៉ូដែលរបស់អង្គការសហប្រជាជាតិមិនចង់ដោះស្រាយបានទេ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​មួយ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បញ្ហា​ដែល​ជា សមាជិក​អាស៊ាន​មិន​អាច​យក​ម៉ូ​ដែល​របស់​អង្គការសហប្រជាជាតិ​(UN) មក​ដោះស្រាយ​បាន​ទេ ពីព្រោះ​ថា…

ខេត្តព្រៃវែង ៖ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​មួយ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បញ្ហា​ដែល​ជា សមាជិក​អាស៊ាន​មិន​អាច​យក​ម៉ូ​ដែល​របស់​អង្គការសហប្រជាជាតិ​(UN) មក​ដោះស្រាយ​បាន​ទេ ពីព្រោះ​ថា ធម្ម​នុ​ញ្ញាត​មិន​បាន​ចែង​ពី​ការ​ដេញ​សមាជិក​ណាមួយ​នោះ​ទេ ។

ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១ នា​ព្រឹក​ថ្ងៃ​ទី​៦​ខែធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​«​ស្អែក​ខ្ញុំ​នឹង​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​មី​យ៉ា​ន់​ម៉ា ក្នុង​នាម​កម្ពុជា​…​បើ​មិន​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​មី​យ៉ា​ន់​ម៉ា តើ​ធ្វើ​ជាមួយ​អ្នក​ណា?អី​ញ្ចឹ​ង​មិន​ចាំបាច់​អ្នក​ណា​មក​ទិច​ទាន​កម្ពុជា​នោះ​ទេ ។ កម្ពុជា​ចេះ​ធ្វើ​កិច្ចការ​ខ្លួនឯង លទ្ធភាព​ជា​ច្រើន​សម្តេច​នឹង​ទៅ​ទស្សនៈកិច្ច​នៅ​ទីក្រុង​នៃ​ពិដោ​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ជួប​ឧត្តមសេនីយ៍ មី​អ៊ូ​ឡែ​ង​ធ្វើការ​ជាមួយ​គាត់​»​។

សម្តេច​បន្ត​ថា បើ​មិន​ធ្វើការ​ជាមួយ​អ្នក​កាន់​អំណាច តើ​ធ្វើការ​ជាមួយ​អ្នក​ណា​ពិតប្រាកដ? បើ​យើង​ផ្តល់​ជំនួយ និង​អ្វី​ៗ​តើ​ជួប​អ្នក​ណា?។ សម្តេច​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​ស្លូ​វើ​នា គឺ​គាត់​ជា​សម្របសម្រួល សហភាព​អ៊ឺ​រ៉ុ​ប​ក្នុង​កិច្ចប្រជុំ​អា​សឹម​គាត់​ថា រដ្ឋាភិបាល​តា​លី​បង់​នៅ​អា​ហ្គា​នី​ស្ថាន មិន​ទាន់​មាន​អ្នក​ណា​ទទួលស្គាល់ ប៉ុន្តែ​ត្រូវ​ធ្វើការ​ជាមួយ​អ្នក​កាន់​អំណាច ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​មិន​បាន​ប្រៀប​ធ្រៀ​ប​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទៅ​នឹង​ប្រទេស​អា​ហ្កា​នី​ស្ថាន​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ទាំងអស់​តែ​ត្រង់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​គេ​មិន​ឲ្យ​ចូលរួម ។ សម្តេច​តេ​ជោ​ថា ៖«​ត្រង់​ចំណុច​នឹង​ទុក​ឲ្យ​ហ៊ុន សែន ធ្វើ​ម្តង​មើល​! យើង​អត់​ទៅ​ធ្វើ​អ្វី​ក្រៅ​ឆ្ងាយ​ពី​គោល​ការ​រួម​អាស៊ាន​ដែល​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផង​គ្នា ។ យើង​មិន​អាច «!»​កុំ​យក​រូបមន្ត​អង្គការសហប្រជាជាតិ​មក​ដល់​អាស៊ាន គឺ​មិន​ត្រូវ​គ្នា​ទេ​»​។

សម្តេច​បន្ថែម​ថា សម្តេច​បាន​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហើយ​និយាយ​ជាមួយ រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ថា តើ​ត្រូវ​ដុត​ផ្ទះ​ខ្លួនឯង ដើម្បី​តម្រូវ​ចិត្ត​អ្នក​ដទៃ​ឬ ? ពេល​នេះ​ជា​ពេល​ពង្រឹង​អាស៊ាន​ឡើង​វិញ​ពី​អាស៊ាន​៩​ប្រទេស​ទៅ​១០​ប្រទេស​ឡើង​វិញ ។ ពីព្រោះ​មី យ៉ា​ន់​ម៉ា មិន​ដែល​ប្រកាស​ផ្តាច់ខ្លួន​ចេញ​អាស៊ាន​នោះ​ទេ ។ ឯង​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​មិនមែន​អ្នក​ណា​ហ៊ាន​ដេញ​សមាជិក​ចេញ​នោះ​ទេ ។ ពីព្រោះ​សម្តេច​ក៏​ជា​អ្នកចូលរួម​ធ្វើ​ធម្មនុញ្ញ​អាស៊ាន​ផង​ដែរ ។ សម្តេច​លើក​ឡើង​ទៀត​ថា ៖«​កាល​ធ្វើ​ធម្មនុញ្ញ​អាស៊ាន​ខ្ញុំ​សុំ​ពន្យល់​តិច​ចុះ​«…» កាល​ធម្មនុញ្ញ​អាស៊ាន​មាន​ចំណុច​២​លិចឡើង​ខ្ញុំ​ឡើង​នៅ​ទីក្រុង​សេ​ប៊ូ ខ្ញុំ​ចាំ​ច្បាស់​ណាស់​! លោក​ជំទាវ អា​រី​យោ​អតីត​ប្រធានាធិបតី​ហ្វី​លី​ន ចំណុច​២​លិច ឡើង​មាន គឺ​ទី​១. បើ​មិន​សម្រេច តាម​កុងសង់ស៊ីស គឺ​ធ្វើការ​បោះ​ឆ្នោត ទី​២.​អាស៊ាន​មាន​សិទ្ធិ​ដេញ សមាជិក​ចេញ​នៅ​ពេល​កសាង​កំហុស​ធ្ងន់ធ្ងរ ។ ពេល​នេះ​ខ្ញុំ​នាំមុខ​ឡាវ វៀតណាម មី​យ៉ា​ន់​ម៉ា ខ្ញុំ​ថា មិន​បាន​ទេ យើង​ត្រូវការ​តាម​កុង សង់​ស៊ី​ស និង​មាន​សាមគ្គីភាព​គ្នា តែបើ​មានការ​បោះ​ឆ្នោត គឺ​មាន​សម្លេង​ភាគតិច និង​ភាគច្រើន ដូច្នេះ​មាន​គ្រោះថ្នាក់​សម្រាប់​ការ​បែកបាក់​សម្រាប់​អាស៊ាន ។ អី​ញ្ចឹ​ង​ចំណុច​នេះ ត្រូវ​បាន​ធានា​ក្នុង​ធម្ម​នុ​ញ្ញា​អាស៊ាន ។

ចំណែក​ចំណុច​ទី​២​សម្តេច​មិន​យល់​ស្រប តែ​សម្តេច​ចោទ​ជា សំណួ រថា តើ​អ្វី​ទៅ​ជា​ចំណុច​ធ្ងន់ធ្ងរ តើ​ជា​រដ្ឋប្រហា​យោធា​ឬ?អ្នក​ណា​ជា​អ្នកជា​អ្នក​វាយតម្លៃ​ថា ធ្ងន់ធ្ងរ ឬ​មិន​ធ្ងន់ធ្ងរ? ។ ចុង​ក្រោយ​គ្មាន​ចំណុច​ណាមួយ​អាច​ដេញ​សមាជិក​អាស៊ាន​បាន​ទេ​» ។

សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​សមាជិក​ថ្មី​របស់​អាស៊ាន ប៉ុន្តែ​សូម​បញ្ជាក់​ថា សមាជិក​ថ្មី​តែ​ថ្នាក់ដឹកនាំ​ចាស់ ហើយ​សមាជិក​ចាស់​ថ្នាក់ដឹកនាំ​ថ្មី ។ សម្តេច​គូសបញ្ជាក់​ជា​ថ្មី​ថា ធម្ម​នុ​ញ្ញា​អាស៊ាន​មិន​អាច​ដេញ​សមាជិក​ណា​ចេញ​បាន​ទេ ហើយ​មី​យ៉ា​ន់​ម៉ា​មិន​បាន​ចេញ​ទេ ។ តើ​យើង​ត្រូវ​មាន​អាស៊ាន​៩​ប្រទេស ឬ​១០​ប្រទេស ព្រោះ​កន្លង​មក​កិច្ចប្រជុំ​មាន​តែ​សមាជិក​ចូលរួម​៩​ប៉ុណ្ណោះ ដោយ​មី​យ៉ា​ន់​ម៉ា​អត់​បាន​ចូលរួម​ប្រជុំ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្នុង​ការ​ដោះស្រាយ​បញ្ហា​អាស៊ាន​មិន​ត្រូវ​យក​ម៉ូ​ដែល​របស់​អង្គការសហប្រជាជាតិ​នោះ​ទេ ។ សម្តេច​ថា មាន​វិធី​មួយ​គត់​គឺ​ធ្វើការ​ជាមួយ​អ្នក​កាន់​អំណាច ។ សម្តេច​ថា សម្តេច​នឹង​ស្តាប់​ការ​បង្ហាញ​របស់​រដ្ឋមន្ត្រី​មី​យ៉ា​ន់​ម៉ា នៅ​ក្នុង​ជំនួប​ជាមួយ​គ្នា​នៅ​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ