ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡានដឹកស្រូវម្នាក់ បាក់ទឹកចិត្ត កើតកូវីដ​ផង ជំងឺរុាំរ៉ៃផង ធ្វើរឿងមួយ​ស្មានមិនដល់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការណ៍​​​បាន​ឱ្យ​​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី៦ ខែធ្នូ ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការណ៍​​​បាន​ឱ្យ​​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី៦ ខែធ្នូ ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​បើកបររថ​យន្តបាន​សម្រេចចិត្ត​​បញ្ចប់ជីវិត ដោយយកខ្សែ​ច.ង​ ក នៅ​ដើម​ស្វាយចន្ទី​ក្បែរ​ដើម​ត្នោត ខាងក្រោយ​រោង​ម៉ាស៊ីនកិនស្រូវ ស្ថិត ក្នុង ភូមិ សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ តុង លី​តូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរបើក​បររថយន្ត​ដឹកស្រូវ រស់នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោ ភ័​ណ ខេត្តបន្ទាយមានជ័យ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ ត្រូវ​បានការ​បំភ្លឺ​​ពី​​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ដោ​ន លក្ខ អាយុ​២៦​ឆ្នាំ ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​​កើតហេតុ​ ប្ដី​របស់​គាត់​បាន​បើករថយន្ត​ដឹក​អង្ករ​ពី​រោង​ម៉ាស៊ីនកិនស្រូវ ត្រឡ​ប់​មក​ដល់​ផ្ទះ​វិញ តែ​គាត់​មិន​បាន​ជួប​មុខដូច​សព្វដងទេ​ ។ ស្រាប់តែ​មួយ​សន្ទះ​ក្រោយមក ចុងភៅ​ធ្វើ​ម្ហូប​បាន​ដើរទៅ​ខាង​ក្រោ​យ​រោង​ម៉ាស៊ីន ក៏​ប្រទះ​ឃើញ​​មនុស្ស​​ម្នាក់​បញ្ចប់ជីវិត​​នៅ​លើ​ដើម​ស្វាយ​ចន្ទី ហើយ​គេ​ក៏​បាន​មក​ប្រាប់​គាត់​ឱ្យ​ទៅ​មើល ពេល​នោះ​ក៏​ឃើញ​ប្ដី​​ស្លា.ប់​បាត់​ទៅ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ទៀត​ថា ប្តី​របស់​គាត់​មាន​ជំងឺ​ក្រពះ និង​ឬ​ស​ដូង​បាត​ធ្ងន់ធ្ងរ ព្យាបាល​មិនជា លេបថ្នាំ​ជា​ប្រចាំ ហើយ​ដេក​មិនសូវ​លក់ ។ ថ្មី​ៗ​នេះ​ប្តី​គាត់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​ជម្ងឺ​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ​ប៉ុន្តែ​​ប្តីរបស់គាត់​​ចេះ​តែ​មានការ​ភ័.យ​ខ្លា.ច រហូត​បាក់ទឹកចិត្ត​ ទើប​សម្រេច​ចិត្ត​បញ្ចប់ជីវិត​​បែបនេះ​តែម្តង​ ។

បច្ចុប្បន្ន ស.ពជនរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ