ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​សារពើពន្ធ​ចិន​កើនឡើង​14% ក្នុង​ខែមេសា​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចំណូល​សារពើពន្ធ​របស់​ប្រទេស​ចិន​បាន​កើនឡើង​១៤,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​១,៥៥​ទ្រី​លាន​យន់ ស្មើនឹង​ប្រមាណ​២៣៨,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែមេសា ។

ប្រទេស​ចិន ៖ ចំណូល​សារពើពន្ធ​របស់​ប្រទេស​ចិន​បាន​កើនឡើង​១៤,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​១,៥៥​ទ្រី​លាន​យន់ ស្មើនឹង​ប្រមាណ​២៣៨,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែមេសា ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ហិរញ្ញវត្ថុ បាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។

ទន្ទឹម​នឹង​នេះ នៅ​ក្នុង​រយៈពេល​៤​ដើមឆ្នាំ​នេះ ចំណូល​សារពើពន្ធ​បាន​កើនឡើង​៨,៦% ក្នុង​ទំហំ​ទឹកប្រាក់​៥,៤៤​ទ្រី​លាន​យន់ ។

ក្រសួង​បាន​កត់​សម្គាល់ថា ៖ « មូលដ្ឋាន​គ្រឹះ​ដែល​បន្ដ​ឲ្យ​កំណើន​នៃ​ប្រាក់​ចំណូល​នៅ​តែ​មិន​នឹងន មាន​ដូច​ជា សម្ពាធ​ធ្លាក់​ចុះ​នៃ​កំណើន​ស្នាក់​នៅ និង​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​នៅ​តែ​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន » ។

កាលពី​ខែមេសា ការ​ចំណាយ​សារពើពន្ធ​បាន​កើនឡើង​៤,៥% ក្នុង​ទឹកប្រាក់​ប្រមាណ​១,៣១​ទ្រី​លាន​យន់ ដែល​នាំ​ឲ្យ​ការ​ចំណាយ​ចាប់ពី​ខែមករា ដល់​ខែមេសា ឈាន​ដល់​៥,១​ទ្រី​លាន​យន់ កើនឡើង​១២,២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ 

ដើម្បី​ទប់ស្កាត់​បញ្ហា​កំណើន​យឺត​នៃ​ប្រាក់​ចំណូល និង​តុល្យភាព​នៃ​តម្រូវការ​សម្រាប់​គោលនយោបាយ​សារពើពន្ធ​ឲ្យ​បាន​សកម្ម​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច ប្រទេស​ចិន​មាន​ផែនការ​បង្កើន​សមាមាត្រ​ឱនភាព​ទៅ​នឹង​កំណើន GDP របស់​ខ្លួន​រហូត​ដល់​៣%​នៅ​ក្នុងឆ្នាំនេះ និង​២,៣%​កាលពី​ឆ្នាំ​មុន ៕