ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ផ្តាច់ជីវិត​​ប្រពន្ធ​នៅ​ខេត្តសៀមរាប កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​តាម​ចាប់ខ្លួន​បាន​ក្នុង​ក្រុង​តា​ខ្មៅ

2 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​ជា​ប្ដី បាន​អារ​.​ក ស​ម្លា​.​ប់​ប្រពន្ធ នៅ​ក្រុង​សៀមរាប រួច​រត់គេច​ខ្លួន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប កម្លាំង​នគរបាល​ខេត្តកណ្ដាល…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​ជា​ប្ដី បាន​អារ​.​ក ស​ម្លា​.​ប់​ប្រពន្ធ នៅ​ក្រុង​សៀមរាប រួច​រត់គេច​ខ្លួន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប កម្លាំង​នគរបាល​ខេត្តកណ្ដាល ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​សម្រេច នៅ​វេលា​ម៉ោង ២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយណ៍ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល ដឹកនាំ​កម្លាំង​ជំនាញ បើក​ការ​ស្រាវជ្រាវ​បន្ទាន់ រហូត​ឈាន​ដល់កំណត់​បាន​ទីតាំង​ជនសង្ស័យ​លាក់ខ្លួន ។

ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ធួ​ក ឈា​ត អាយុ​៤៣​ឆ្នាំ មានមុខ​របរ រត់​រត់​ម៉ូតូ​កង់​បី ។ ចំណែក​ប្រពន្ធ​ដែល​ស្លា​.​ប់ មានឈ្មោះ សូរ ចាន់​ធី ភេទ​ស្រី អាយ​អាយុ ៤០​ឆ្នាំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ផង​ដែរ​ថា ករណី​ឃា​.​ត​កម្មនេះ កើតឡើង​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ ។

ទោះជា​យ៉ាងណា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ប្រគល់​ជនសង្ស័យ ទៅ​ឲ្យ​កម្លាំង​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

សូម​រម្លឹក​ថា ផ្តាច់ជីវិត​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ជួល ផ្អើ​​ល​ក្រុង​សៀមរាប រយៈពេល​ជាង​២៤​ម៉ោង ប្ដី​ដែល​ស​ម្លា​.​ប់​ប្រពន្ធ​នៅ​ខេត្តសៀមរាប ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​បាន​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ