ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាព​តាមចេតិយ​ក្នុង​វត្តម្តងបាន៤០ម៉ឺន​រៀល ញ៉ាមមកម្តងទៀត​ចប់​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ក្រុម​​ជនសង្ស័យ​​ពី​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ទ្វា​រ​ដែក​ចេតិយ ក្នុង​វត្ត ត្រូវ​សមត្ថកិច្ច​ឡោម​ព័ទ្ធចាប់​បាន​

ខេត្ត​កណ្តាល ​៖ ក្រុម​​ជនសង្ស័យ​​ពី​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ទ្វា​រ​ដែក​ចេតិយ ក្នុង​វត្ត ត្រូវ​សមត្ថកិច្ច​ឡោម​ព័ទ្ធចាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ។

ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៩​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​វត្ត​ព្រៃ​រោង​ភូមិ ត្បូង​ក្តី ឃុំ​បារគូ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យ​២នាក់​ខាងលើ ក្នុងនោះម្នាក់​​ឈ្មោះ ម៉ៅ ព្រឹក ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅផ្ទះ​ជួល ​ភូមិ សង្កាត់ ចោម​ចៅ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​​ម្នាក់ទៀត​​ឈ្មោះ អូន មិន​ស្គាល់​អត្តសញ្ញាណ​ (រត់​​គេចខ្លួន​) ។

នគរបាល​បានអោយ​ដឹង​ទៀត​ថា វេលា​ម៉ោង៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ ២០២១ ជនសង្ស័យ​ខាងលើ បាន​បើ​ក​ម៉ូតូ​សណ្តោង​​រ៉ឺ​ម៉ក​មួយ​គ្រឿង​ចេញពីផ្ទះ​ជួល​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​៣ សំដៅ​មក​កន្លែង​កើ​ត​ហេតុ ហើ​យ​បាន​បើ​ក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចូល​ទៅ​ក្នុង​វត្ត​ព្រៃ​រោង លុះ​ពេល​ទៅ​ដល់​ចំនុច​កើ​ត​ហេតុ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វា​រ​ដែក​ចេតិយ​បាន​ចំនួន៣ផ្ទាំង​ រួច​លើក​​ដាក់​រ៉ឺ​ម៉ក ​បើ​ក​ចេញ​តាម​ក្រោយ​វត្ត ដើ​ម្បី​យក​ទ្វា​រ​ដែក​ចេតិយ​ទៅ​លក់​នៅ​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​តម្លៃ​៤០០.០០០​រៀល ។

តាម​ប្រភព​​ដដែលបានបន្ត​​ថា លុះ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ ​ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ​ បាន​បើ​ក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ចូល​ក្នុង​វត្ត​ម្តងទៀត បម្រុង​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​ដែក​​ចេតិយ​ដែរ ​ប៉ុន្តែ​ត្រូវ​ព្រះសង្ឃ​ក្នុង​វត្ត​បាន​ឃើ​ញ​ហើ​យ​រាយការណ៍​ជូន​សមត្ថកិច្ច ភ្លាម​នោះ​ជនសង្ស័យ​ទាំង​២នាក់​ខាង​បាន​បើ​ក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រត់​គេ​ខ្លួន តែ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បារគូ និងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អន្លង់​រមៀត​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ