ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលចង់ឃើញសមាជិក PEMSEA ផ្តួចផ្តើមគំនិតក្នុងតំបន់កាន់តែប្រសើរ រឹងមាំ និងឆ្លាតវៃជាងមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចង់​ឃើញ​សមាជិក​នៃ​អង្គការ PEMSEA បាន​រំពឹង​ទុក​ថា មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ ប្រាថ្នា​ចង់ឱ្យ​មានការ​ផ្តួចផ្តើម​គំនិត​ក្នុង​តំបន់​កាន់តែ​ប្រសើរ រឹង​មាំ និង​ឆ្លាត​វៃ​ជាង​មុន​ដែល​ត្រូវ​បាន​តម្រឹម​ជា​យុទ្ធសាស្ត្រ​ជាមួយនឹង​គោលការណ៍…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចង់​ឃើញ​សមាជិក​នៃ​អង្គការ PEMSEA បាន​រំពឹង​ទុក​ថា មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ ប្រាថ្នា​ចង់ឱ្យ​មានការ​ផ្តួចផ្តើម​គំនិត​ក្នុង​តំបន់​កាន់តែ​ប្រសើរ រឹង​មាំ និង​ឆ្លាត​វៃ​ជាង​មុន​ដែល​ត្រូវ​បាន​តម្រឹម​ជា​យុទ្ធសាស្ត្រ​ជាមួយនឹង​គោលការណ៍ និង​គោលដៅ​សំខាន់​ៗ​របស់​មហាសមុទ្រ​ពិភពលោក ។

ការ​បង្ហាញ​ក្តី​រំពឹង​បែប​នេះ របស់​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ខណៈ​អញ្ជើញ​ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បើក​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា លើក​ទី​៧ ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​០២ ខែធ្នូ ឆ្នាំ​២០២១ នា​ខេត្ត​ព្រះ​សីហ​នុ​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​តំណាង​ប្រទេស​ដែល​ជា​សមាជិក​នៃ​អង្គការ PEMSEA ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ដោយ​មានការ​ចូលរួម​ផ្ទាល់ និង​ចូលរួម​តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម សាយ សំ​អាល់ ក៏​គូសបញ្ជាក់​ពី​សមិទ្ធផល​ជា​ច្រើន​ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ក្រោម​យន្តការ​អង្គការ​នៃ​ភាព​ជា​ដៃគូ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា ។

សមិទ្ធផល​ទាំងនេះ គឺជា​ការ​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​សម្រាប់​ឆ្ពោះទៅ​កាន់​របៀបវារៈ​របស់​យើង​ក្នុង​ការ​ធានា​នូវ​កិច្ច​ការពារ​សមុទ្រ ជីវភាព​ប្រកបដោយ​និរន្តរភាព សេដ្ឋកិច្ច​ខៀវ​ប្រកបដោយ​និរន្តរភាព ដែល​ជា​ច​លករ​មួយ​យ៉ាង​សំខាន់ ដើម្បី​ធានា​នូវ​កំណើន ដែល​យើង​ចាំបាច់​ត្រូវ​កសាង​លើ​សមិទ្ធផល​ទាំងនេះ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ៖ «​វា​ត្រូវ​បាន​រំពឹង​ទុក​ថា មហាសន្និបាត​នេះ​ប្រាថ្នា​ចង់ឱ្យ​មានការ​ផ្តួចផ្តើម​គំនិត​ក្នុង​តំបន់​កាន់តែ​ប្រសើរ រឹង​មាំ និង​ឆ្លាត​វៃ​ជាង​មុន ដែល​ត្រូវ​បាន​តម្រឹម​ជា​យុទ្ធសាស្ត្រ​ជាមួយនឹង​គោលការណ៍ និង​គោលដៅ​សំខាន់​ៗ​របស់​មហាសមុទ្រ​ពិភពលោក ។ យើង​រំពឹង​ថា នឹង​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​បន្ថែម​ទៀត ដើម្បី​សម្រេច​បាន SDGs រួម​ទាំង​ការ​កែ​លម្អ​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ឆ្នេរ និង​សមុទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

ជាមួយ​គ្នា​នោះ​ដែរ សាយ សំ​អាល់ បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល ២​ទសវត្សរ៍​មកនេះ ក្នុង​នាម​ជា​យន្តការ​សម្របសម្រួល​ដ៏​សំខាន់​សម្រាប់​អភិបាលកិច្ច​សមុទ្រ​នៅ​ថ្នាក់​តំបន់ និង​ភាព​ជា​ដៃគូ​ជា​ពិសេស​សម្រាប់​ភាព​ជា​ដៃគូ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដោយ​ចីរភាព​សម្រាប់​សមុទ្រ​អាស៊ី​បូព៌ា និង​ជា​អ្នក​ចែករំលែក​យុទ្ធសាស្ត្រ​ផ្នែក​សមុទ្រ​ក្នុង​ចំណោម ប្រទេស​ចំនួន​១៤ នៅ​ក្នុង​តំបន់ PEMSEA បាន​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយរ​ដ្ឋា​ភ​បាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក សហគមន៍ ដៃគូ​អភិវឌ្ឍន៍ អ្នក​ស្រាវជ្រាវ និង​វិទ្យា​សា​ស្ថាន​វិទ្យាសាស្ត្រ និង​វិស័យ​ឯកជន​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា បណ្តាញ​សំខាន់​ៗ ដូច​ជា​មជ្ឈមណ្ឌល​សិក្សា ក៏​បាន​រួមចំណែក​ដល់​ជំនាញ និង​ជំនាញ​គ្រប់គ្រង​ឆ្នេរ​របស់​ពួក​គេ​ចំពោះ​គោលដៅ​រួម​នៃ SDS-SEA ។ រហូត​មក​ដល់​ពេល​នេះ PEMSEA សម្រេច​បាន​សមិទ្ធផល​លើ​ការ​គ្របដណ្តប់​ជាង ១៧% នៃ​ឆ្នេរសមុទ្រ​ក្នុង​តំបន់ ក្រោម​កម្មវិធី​គ្រប់គ្រង​ចម្រុះ​តំបន់ឆ្នេរ (ICM) ដែល​គ្រប់​ដណ្ដប់​ឆ្នេរសមុទ្រ​ជាង ៤២,០០០​គីឡូម៉ែត្រ និង​ប្រជាជន​ជាង ១៤៦​លាន​នាក់ ដែល​រស់នៅ​ក្នុង​តំបន់ឆ្នេរ និង​តំបន់​ទំនាប​ទឹក​។

ឯកឧត្តម​សាយ សំ​អាល់ បាន​គូសបញ្ជាក់​ថា​៖ «​ចំណុច​ទី​២ ខ្ញុំ​ចង់​បង្ហាញ​លើ​ប្រធានបទ​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ល្អ​អំពី​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤ របស់​របស់​កម្ពុជា​»​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ឆ្នេរសមុទ្រ​កម្ពុជា មាន​ប្រវែង​៤៤០​គីឡូម៉ែត្រ ហើយ​វិស័យ​សមុទ្រ និង​សមុទ្រ​របស់​យើង​រួម​មាន​៖ ជលផល កំពង់​ផែ និង​ការ​ដឹក​ជញ្ជូន និង​ទេសចរណ៍​តាម​ឆ្នេរសមុទ្រ​។

យោង​ទៅ​តាម​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​មាន​១៦​ភាគរយ ក្នុង​នោះ​ទេសចរណ៍​តាម​ឆ្នេរសមុទ្រ​មាន​៨៥​ភាគរយ​។ លើស​ពី​នេះ ពាណិជ្ជកម្ម​ទំនិញ​របស់​យើង គឺ​ពឹងផ្អែក​ខ្លាំង​លើ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ ។ នេះ​បង្ហាញ​ពី​សេដ្ឋកិច្ច​ផ្អែក​លើ​មហាសមុទ្រ ដែល​មាន​កន្លែង​ទំនេរ​ច្រើន​សម្រាប់​ការ​ពង្រីក និង​ការ​កែ​លម្អ ។

សូម​ជម្រាប​ថា ជា​ការ​គួរ​កត់សម្គាល់ សមុទ្រ​អាស៊ី​បូព៌ា​មាន​ដើម​កោង​កាង ១​ភាគ​៣ នៃ​ដើម​កោង​កាង​នៅ​លើ​ពិភពលោក មាន​ស្មៅ​សមុទ្រ និង​ផ្កាថ្ម ។ សមុទ្រ​នេះ​បាន​ចូលរួម​ចន្លោះ​ពី ១៥-២០%​នៃ​ផលិតផល​សរុប​របស់​ប្រទេស​ចំនួន ១០ និង ៤០%​នៃ​ផលិតផល​មច្ឆជាតិ​នៅ​លើ​ពិភពលោក និង ៨០% នៃ​វារីវប្បកម្ម​សមុទ្រ​នៅ​លើ​លោក ។ វា​ក៏​តំណាង​ឱ្យ ៩០% នៃ​ការ​ធ្វើ​នាវាចរណ៍​សមុទ្រ ព្រោះថា​ក្នុង​តំបន់​នេះ​មាន​កំពង់​ផែ​ធំ​ៗ​ចំនួន​៥ និង​ទទួល​នូវ ២៦% នៃ​ដំណើរ​មក​ដល់​របស់​អ្នកទេសចរ​អន្តរជាតិ​។ នេះ​គឺជា​ផ្នែក​គន្លឹះ​សំខាន់​ៗ​ដែល​នាំ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ធានា​សន្តិសុខ​ស្បៀង កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

ឯកឧត្តម​បាន​លើក​ឡើង​ថា​៖ វា​ជា​ភាព​ចាំបាច់​ណាស់​ដែល PEMSEA ត្រូវ​ពង្រឹង និង​ធ្វើ​ឱ្យ​មាន​សុខុមាលភាព​ប្រកបដោយ​និរន្តរភាព និង​មាន​ភាពស៊ាំ​សម្រាប់ សមុទ្រ​និង​មហាសមុទ្រ សហគមន៍ និង​សេដ្ឋកិច្ច​របស់​យើង​នៅ​សមុទ្រ​អាស៊ី​បូព៌ា​នេះ តាម​រយៈ​សមាហរណកម្ម​ដំណោះស្រាយ​លើ​ការ​គ្រប់គ្រង និង​ភាព​ជា​ដៃគូ ។

តាម​រយៈ​យន្តការ PEMSEA យើង​ស្ថិត​នៅ​ក្នុង​គោល​ជំហរ​ដ៏​ល្អ​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នេរ និង​មហាសមុទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​តំបន់​សមុទ្រ​អាស៊ី​បូព៌ា​ដូចដែល​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើ​នៅ​រយៈពេល ២​ទសវត្សរ៍​មកនេះ​។ សូម​បញ្ជាក់​ថា ប្រទេស​ជា​សមាជិក​នៃ​អង្គការ PEMSEA មាន​ចំនួន​១១ ក្នុង​នោះ​រួម​មាន កម្ពុជា សិង្ហ​បុរី ឡាវ ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី វៀតណាម ទី​ម័​រ ចិន កូរ៉េ​ខាងត្បូង កូរ៉េ​ខាងជើង ជប៉ុន ព្រមទាំង​មាន​អង្គការ​ដៃគូ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ