ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​អ្វី​ក៏​កើត​មាន​ដែរ​! វេជ្ជបណ្ឌិត​អូ​ទ្រី​សម្នាក់ កា​.​ត់​ជើង​អ្នក​ជំងឺ​ច្រឡំ​ម្ខាង

2 ឆ្នាំ មុន

អូទ្រីស ៖ ពេទ្យ​វះ​​កា.ត់​ម្នាក់​នៅ​ក្នុង​ប្រទេស​អូ​ទ្រី​សបាន​រង​ការ​ផាកពិន័យ បន្ទាប់​ពី​បាន​កា.ត់​ជើង​របស់​អ្នកជំងឺ​ខុស​​ម្ខាង ​កាលពី

អូទ្រីស ៖ ពេទ្យ​វះ​​កា.ត់​ម្នាក់​នៅ​ក្នុង​ប្រទេស​អូ​ទ្រី​សបាន​រង​ការ​ផាកពិន័យ បន្ទាប់​ពី​បាន​កា.ត់​ជើង​របស់​អ្នកជំងឺ​ខុស​​ម្ខាង ​កាលពីដើម​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ជើង​ឆ្វេង​របស់​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ធ្វើការ​កា.ត់​ចេញ ប៉ុន្តែ​ពេទ្យ​រូប​នោះ​បែរជា​ទៅ​កា.ត់​ជើង​ស្តាំ​ទៅ​វិញ​។ ពេល​កា.ត់​រួច​បាន​រយៈពេល២​ថ្ងៃ​ ទើប​ដឹង​ថា​មានការ​កា.ត់​ច្រឡំ​ខាង​។

កាលពី​ថ្ងៃ​ពុធ ទី​១ ខែធ្នូ ម្សិលមិញ​នេះ តុលាការ​នៅ​ក្នុង​ទីក្រុង Linz ប្រទេស​អូ​ទ្រី​សបាន​រក​ឃើញ​ថា ពេទ្យវះកា.ត់​វ័យ ៤៣​ឆ្នាំ​រូប​នេះ​មានទោស​ពី​បទ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ និង​បាន​ផាកពិន័យ​គាត់​ជា​ទឹកប្រាក់​ចំនួន ២.២៩៦​ផោន​។

អ្នកជំងឺ​រូប​នោះ​បាន​ស្លា​.​ប់​មុន​ពេល​រឿង​ក្តី​របស់​លោក​មក​ដល់​តុលាការ​។ ភរិយា​របស់​លោក​ដែល​ក្លាយជា​ស្ត្រី​មេម៉ាយ ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ចំនួន​ជាង ៥.៦០០​ដុល្លារ​។

សូម​រម្លឹក​ថា អ្នកជំងឺ​ខាងលើ​បាន​ចូល​ក្នុង​គ្លីនិក​មួយ​កន្លែង​ក្នុង​ទីក្រុង Freistadt កាលពី​ខែឧសភា ដើម្បី​ធ្វើការ​កា.ត់​ជើង​ម្ខាង​របស់​គាត់ ប៉ុន្តែ​ពេទ្យ​វះ​គាត់​បាន​គូស​ចំណាំ​លើ​អវយវៈ​របស់​គាត់​ខុស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។

កំហុស​ដ៏​ធ្ងន់ធ្ងរ​នោះ​ត្រូវ​បាន​គេ​ដឹង​អំឡុង​ពេល​មានការ​ផ្លាស់​ប្តូរ​បង់​រុំ​របួស ហើយ​អ្នកជំងឺ​ត្រូវ​បាន​ប្រាប់​ថា​ជើង​ម្ខាង​ទៀត​របស់​គាត់​ក៏​នឹង​ត្រូវ​កា.ត់​ចេញ​ផង​ដែរ​។

អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​នៅ​ក្នុង​ស​ន្និ​សីទ​សារព័ត៌មាន​។

នៅ​ក្នុង​តុលាការ ពេទ្យ​ស្រី​ដែល​បង្កកំហុស​ធ្ងន់ធ្ងរ​រូប​នោះ​បាន​និយាយ​ថា វា​តែង​មាន​កំហុស​នៅ​ក្នុង​ប្រព័ន្ធ​នៃ​ប្រតិបត្តិការ​។ នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​គាត់​គូស​ចំណាំ​ជើង​ស្តាំ ជំនួស​ឲ្យ​ជើង​ឆ្វេង គាត់​បាន​ឆ្លើយ​តប​វិញ​ថា គាត់​មិនដឹង​ទេ​។

ចាប់តាំងពី​មាន​ហេតុ​ការ​ណ៍​នោះ​មក ពេទ្យ​រូប​នោះ​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​គ្លីនិក​ផ្សេង ហើយ​ប្រាក់​ផាកពិន័យ​ពាក់កណ្តាល​របស់​គាត់​ត្រូវ​បាន​ព្យួរ​។

សូម​បញ្ជាក់​ថា ករណី​បែប​នេះ​កម្រ​កើត​មាន​ខ្លាំង​ណាស់ ប៉ុន្តែ​វា​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ករណី​កើតឡើង​នៅ​អា​មេ​រិ​ក​។ នៅ​ក្នុង​ឆ្នាំ ១៩៩៥ វេជ្ជបណ្ឌិត​ម្នាក់​នៅ​អា​មេ​រិ​ក​បានដឹង​ពាក់កណ្តាល​ទី​អំឡុង​ការ​ធ្វើការ​វះ​គាត់​ថា គាត់​បាន​កាត់​ជើង​អ្នកជំងឺ​ទឹកនោមផ្អែម​ម្នាក់​ខុស​ខាង​៕ (​យោង​តាម​ប្រភព​៖ BBC & AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ