ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចី​របស់​បណ្តា​ធនាគារពាណិជ្ជ​ធ្លាក់​ចុះ​ក្នុង​ខែមីនា តែ​កើនឡើង​ប្រចាំឆ្នាំ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ កម្ចី​របស់​ធនាគារពាណិជ្ជ​ទាំងអស់​បាន​ធ្លាក់​ចុះ​កាលពី​ខែមីនា​ជា​ប្រចាំខែ ប៉ុន្តែ​សម្រាប់​ប្រចាំឆ្នាំ​វិញ​បាន​កើនឡើង ខណៈ​ដែល​អ្នក​ធ្វើ​ជំនួញ​ស្វែងរក​កម្ចី​សម្រាប់​វិនិយោគ​។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ថៃ ។

ប្រទេស​ថៃ ៖ កម្ចី​របស់​ធនាគារពាណិជ្ជ​ទាំងអស់​បាន​ធ្លាក់​ចុះ​កាលពី​ខែមីនា​ជា​ប្រចាំខែ ប៉ុន្តែ​សម្រាប់​ប្រចាំឆ្នាំ​វិញ​បាន​កើនឡើង ខណៈ​ដែល​អ្នក​ធ្វើ​ជំនួញ​ស្វែងរក​កម្ចី​សម្រាប់​វិនិយោគ​។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ថៃ ។

ធនាគារកណ្តាល​ថៃ​បានឱ្យ​ដឹង​ទៀត​ថា កម្ចី​របស់​ធនាគារពាណិជ្ជ​នៅ​ក្នុង​ខែមីនា មាន​ចំនួន​១៣,៥​ប៊ី​លាន​បាត​ដែល​បាន​ធ្លាក់​ចុះ ខណៈ​នៅ​ខែកុម្ភៈ ស្មើនឹង​១៣,៦​ប៊ី​លាន​បាត ប៉ុន្តែ​បាន​កើនឡើង​១៣​ប៊ី​លាន​បាត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

របាយការណ៍​បង្ហាញ​ទៀត​ថា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ តម្រូវការ​ឥណទាន​បាន​កើនឡើង​តិចតួច​បើ​ធៀប​នឹង​ត្រីមាស​មុន ពោល​គឺ​ដោយសារ​មានការ​កើនឡើង​ក្នុង​តម្រូវការ​ឥណទាន​សម្រាប់​ទ្រព្យសកម្ម​ដោយ​ក្រុមហ៊ុន​ធំ​ៗ និង​សហគ្រាស​ធុន​តូច និង​មធ្យម ។ នៅ​ត្រីមាស​បន្ទាប់​ទៀត​គេ​រំពឹង​ថា តម្រូវការ​ឥណទាន​នឹង​មាន​កំណើន​សម្រាប់​ក្រុមហ៊ុន​ធំ ជា​ពិសេស គឺ​អាហារ និង​ភេសជ្ជៈ ។

នៅ​ក្នុង​ខែមីនា​នេះ​ដែរ សម្រាប់​កម្ចី​ផ្ទាល់ខ្លួន​ក៏​បាន​កើនឡើង​តិចតួច​ដែរ ដែល​មាន​ទឹកប្រាក់​៣២២​ប៊ី​លាន​បាត ខណៈ​កាលពី​ខែកុម្ភៈ ស្មើនឹង​៣២១​ប៊ី​លាន​បាត រហូត​ដល់​៣១៣​ប៊ី​លាន​បាត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ប៉ុន្តែ​សម្រាប់​ប្រាក់​កម្ចី​ផ្ទាល់ខ្លួន​នៅ​ក្នុង​ខែធ្នូ​វិញ បាន​ធ្លាក់​ចុះ​៣២៥​ប៊ី​លាន​បាត ។

តាម​របាយការណ៍​បាន​បង្ហាញ​ទៀត​ថា តម្រូវការ​ឥណទាន​អ្នក​ប្រើប្រាស់​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ត្រីមាស​មុន ពោល​គឺ​ដោយសារ​តែ​តម្រូវការ​ឥណទាន​រថយន្ត​ធ្លាក់​ចុះ និង​កម្ចី​ផ្សេង​ទៀត​ក៏​បាន​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ ។

រីឯ​ឥណទាន​មិន​ទាន់​សង​ដែល​មាន​រយៈពេល​កំណត់​ជាង​៣​ខែ​នោះ សម្រាប់​ឥណទាន​ផ្ទាល់ខ្លួន​បាន​ធ្លាក់​ចុះ​១១,៣​ប៊ី​លាន​បាត បើ​ធៀប​នឹង​ត្រីមាស​មុន​ស្មើនឹង​១៦,៨​ប៊ី​លាន​បាត ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារកណ្តាល ។

ចំពោះ​បំណុល Credit Card មាន​ទឹកប្រាក់​ចំនួន​៣០៨​ប៊ី​លាន​បាត​នៅ​ក្នុង​ត្រីមាស​ទី​១ ពោល​គឺ​បាន​ធ្លាក់​ចុះ ខណៈ​កាលពី​ត្រីមាស​មុន​ស្មើនឹង​៣៣៦​ប៊ី​លាន​បាត ៕