ខេត្តព្រះសីហនុ ៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយថា ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឲ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឲ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្ន ឲ្យបានគង់វង្សយូរអង្វែងតទៅ ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺថា ពាក្យថា ចាំមិនដែលជួប គឺបានសេចក្តីនៅទីនេះ គឺចាំរហូតតែម្តង បើជួបគ្នា ហើយគេមិនហៅថាចាំទេ សិលាក៏អញ្ចឹងដែរ ដែលហៅថា ពាក្យថា ចាំគឺមិនដែលជួបទេ ។
ក្នុងចំណុចនេះ សម្ដេចតេជោចង់សំដៅទៅលើភាពគង់វង្សជាអមតៈរបស់វា គឺសំដៅច្បាស់ ទៅលើសន្តិភាព នៃប្រទេសនេះ មិនត្រូវបាត់បង់ទេ មិនអាចឲ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ ។
ដោយឡែកស្ថានភាពនៅទីនេះក៏ដូចគ្នាដែរ ផ្លូវនេះ មិនត្រូវឲ្យបាត់បង់ តំបន់នេះមិនត្រូវឲ្យបាត់បង់ទេ នៅតែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅទីនេះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ