ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO​ ស្នើ​មនុស្ស​ចាស់​អាយុ​ពី​៦០​ឆ្នាំទៅ​ និង​មនុស្ស​មាន​បញ្ហា​សុខភាព​គួរ​កុំ​ធ្វើ​ដំណើរ

2 ឆ្នាំ មុន

ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​ចំពោះ​វីរុស​កូ​វី​ដ​-១៩ ​បំប្លែង​ខ្លួន​ថ្មី ហៅ​អូ​មី​ក្រុង​អង្គការ​សុខភាព​ពិភពលោក ​WHO កាលពី​ថ្ងៃ​ទី​៣០ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​បាន​ណែនាំ​ដល់​ប្រជាជន​មួយ​ផ្នែក​គួរ​ចៀសវាង

វីរុស​អូ​មី​ក្រុង ៖ ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​ចំពោះ​វីរុស​កូ​វី​ដ​-១៩ ​បំប្លែង​ខ្លួន​ថ្មី ហៅ​អូ​មី​ក្រុង​អង្គការ​សុខភាព​ពិភពលោក ​WHO កាលពី​ថ្ងៃ​ទី​៣០ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​បាន​ណែនាំ​ដល់​ប្រជាជន​មួយ​ផ្នែក​គួរ​ចៀសវាង​កុំ​ធ្វើ​ដំណើរ​ទៅ​បរទេស​។

វីរុស​អូ​មី​ក្រុង​បន្ត​សាបព្រោះ​ការ​ភ័យ​ខ្លាច​លើ​ពិភពលោក​។ ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ថ្មី​នេះ នៃវីរុស​អូ​មី​ក្រុង ​WHO ​បាន​ស្នើ ដល់​​បណ្ដា​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ហៅ​ក្រុម​អ្នកមាន​ហា​នី​ភ័យ​ខ្ពស់ ព្រមទាំង​បណ្ដា​មនុស្ស​មាន​អាយុ​ចាប់ពី​ជាង​៦០​ឆ្មាំ​ទៅ ចៀសវាង​ទៅ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​។

ក្នុង​ឯកសារ​បច្ចេកទេស​មួយ ​WHO គូសបញ្ជាក់​ថា គេ​ត្រូវ​ណែនាំ​ដល់​បណ្ដា​មនុស្ស​ដែល​មាន​សុខភាព​មិនល្អ ហើយ​ងាយ​ជួប​ប្រទះ​នឹង​ការ​ឈឺ​ធ្ងន់ ​ដោយសារ​ជំងឺ​កូ​វី​ដ ​និង​អាច​ស្លា.ប់ ជា​ពិសេស​បណ្ដា​មនុស្ស​ចាស់​មាន​អាយុ​លើស​ពី​៦០​ឆ្នាំទៅ និង​បណ្ដា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​ររ៉ាំ​រៃ ដូច​ជា​ជំ​ងឹ​បេះដូង ជំ​ងឹ​មហារីក ​និង​ជំងឺ​ទឹកនោមផ្អែម ឲ្យ​ពន្យារពេល​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​។

អ្នក​ឆ្លង​វីរុស «​អូ​មី​ក្រុង» ​ដំបូង កំណត់​ឃើញ​កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​។ គេ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ​តើ​វា​ឆ្លង​ខ្លាំង​បែប​ណា​ និង​គ្រោះ​ថ្នាក​បែប​ណា​ចំពោះ​វីរុស​នេះ​?។ គេ​ទើបនឹង​និយាយ​ពី​វា​បាន​២​ស​ប្ដា​ហ៍ ហើយ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ មានការ​កើន​គុណ​នឹង​១០ ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រភព​នៃ​វីរុស​បំប្លែង​ខ្លួន​នោះ​។ ពេល​នេះ​ប្រជាជន​អាហ្វ្រិក​ខាងត្បូង ​បាន​លើកគ្នា​សម្រុក​រក​ចាក់​វ៉ាក់សាំង ដោយ​បន្តកន្ទុយ​គ្នា​ចាំ​ចាក់ នៅ​តាម​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​។ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ប្រទេស​ជា​ច្រើន បាន​ផ្ដាច់ទំនាក់ទំនង​អាកាស ជាមួយ​អាហ្វ្រិក​ខាងត្បូង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ