ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការសិទ្ធិមនុស្ស​ថា អតីត​ទាហាន និង​ប៉ូ​លី​សអា​ហ្វ​ហ្គា​នី​ស្ថាន​ជាង១០០​នាក់ ត្រូវ​​ក្រុម​តា​លី​បង់​ស​ម្លា​.​ប់ ឬ​បាត់​ខ្លួន

2 ឆ្នាំ មុន

អាហ្វហ្គានីស្ថាន ៖ របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា អតីត​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​

អាហ្វហ្គានីស្ថាន ៖ របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា អតីត​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ១០០​នាក់ ត្រូវ​បាន​ស​ម្លា​.​ប់​ដោយ​ក្រុម​តា​លី​បង់ ឬ​បាត់​ខ្លួន ចាប់តាំងពី​ក្រុម​នេះ​ឡើង​កាន់​អំណាច​មក​។

អង្គការសិទ្ធិមនុស្ស​បាន​និយាយ​ថា ការ​លើកលែងទោស​ដែល​សន្យា​ដោយ​មេដឹកនាំ​តា​លី​បង់ មិន​បានការ​ពារ​មេបញ្ជាការ​តា​លី​បង់​ក្នុង​តំបន់​ស​ម្លា​.​ប់​អតីត​ទាហាន និង​ប៉ូ​លី​សអា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ និង​បាន​ចោទប្រកាន់​ថ្នាក់ដឹកនាំ​តា​លី​បង់​ពី​បទ​បណ្តោយ​ឲ្យ​មានការ​ស​ម្លា​.​ប់​គិត​ទុកជា​មុន​។

ប៉ុន្តែ​អ្នកនាំពាក្យ​តា​លី​បង់​បាន​បដិសេធ​ថា​មានការ​ស​ម្លា​.​ប់​កើតឡើង​។

តា​លី​បង់​បាន​ដណ្តើម​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​នៅ​ក្នុង​ខែសីហា ឆ្នាំ ២០២១​នេះ ក្រោយ​ពេល​កងទ័ព​អា​មេ​រិ​ក​ដក​ចេញ​ចុង​ក្រោយ បន្ទាប់​ពី​ឈរជើង​អស់​រយៈពេល ២០​ឆ្នាំ​។ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ashraf Ghani បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មុន​ពេល​មានការ​គ្រប់គ្រង​ពី​ពួក​តា​លី​បង់​។

ក្រុម​ជ្រុលនិយម​នេះ បាន​ធានា​ដល់​អតីត​បុគ្គលិក​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ពួក​គេ​នឹង​មាន​សុវត្ថិភាព​ក្រោម​ការ​លើកលែងទោស​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​បម្រើ​ការ​ឲ្យ​ស្ថាប័ន​ប៉ូ​លី​ស ទាហាន និង​សាខា​ផ្សេង​ទៀត​របស់​រដ្ឋ​។

ទោះ​យ៉ាងណា មនុស្ស​ជា​ច្រើន​មានការ​សង្ស័យ​ពី​ការ​សន្យា​លើ​ការ​លើកលែងទោស​នោះ ដោយ​ក្រុម​តា​លី​បង់​មាន​ប្រវត្តិ​យូរ​មក​ហើយពី​កា​រស​ម្លា​.​ប់​សមាជិក​កងកម្លាំង​សន្តិសុខ និង​ឥស្សរជន​សង្គម​ស៊ី​វិល​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ក្រុម​នេះ​បាន​ធ្វើ​យុទ្ធនាការ​ដ៏​សាហា​.​វ​ឃោរឃៅ និង​បង្ហូរ​ឈា​.​ម​អស់​រយៈពេល ១៨​ខែ​ចាប់ពី​ដើមឆ្នាំ ២០២០ ហើយ​ទីបំផុត​ដណ្តើម​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​នៅ​ខែសីហា​។ ក្នុង​យុទ្ធនាការ​នោះ​មានការ​ស​ម្លា​.​ប់​ចៅ​ក្រុម អ្នកកាសែត និង​សកម្មជន​សន្តិភាព​ជា​ច្រើន​។

អ្នកវិភាគ​និយាយ​ថា យុទ្ធនាការ​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លុប​បំបាត់​អ្នក​រិះគន់ មុន​ពេល​វិល​ត្រឡប់​មក​កាន់​អំណាច និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​នៅ​រស់រាន​មានជីវិត​។

របាយការណ៍​អង្គការសិទ្ធិមនុស្ស Human Rights Watch ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ឲ្យ​ដឹង​ថា កា​រស​ម្លា​.​ប់​បាន​បន្ត​កើត​មាន​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​តា​លី​បង ដោយ​មនុស្ស​ជាង ១០០​នាក់​ស្លា​.​ប់ ឬ​បាត់​ខ្លួន​ក្នុង​ខេត្ត​ចំនួន ៤​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។

របាយការណ៍​និយាយ​ទៀត​ថា ក្រុម​តា​លី​បង់​ក៏​បាន​ប្រើប្រាស់​កំណត់​ត្រា​ការងារ​ដែល​បន្សល់​ទុក​ដោយ​អតីត​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​កំណត់​អត្ត​សណ​ញ្ញា​មនុស្ស ដើម្បី​ចាប់ខ្លួន និង​ប្រហារជីវិត​របស់​ពួក​គេ​។

ប៉ុន្តែ​កាលពី​ថ្ងៃ​សោ​រ៍​កន្លង​ទៅ នាយក​រដ្ឋមន្ត្រី​តា​លី​បង់​លោក Mohammed Hassan Akhund បាន​ធ្វើការ​បដិសេធ​ថា គ្មាន​ការ​សងសឹក​ណាមួយ​កើតឡើង​ឡើយ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ