ខេត្តបន្ទាយមានជ័យ ៖ រដូវធ្លាក់ខ្យល់ឆ្នាំនេះធ្វើឱ្យត្រីសំបូរជាងឆ្នាំមុន ហើយត្រូវបានប្រជាពលរដ្ឋនៅស្រុកមង្គលបុរី ក្នុងខេត្តបន្ទាយមានជ័យ នាំគ្នាទិញត្រីឆ្អើរទុកសម្រាប់រដូវប្រាំង ហើយគេចូលចិត្តធ្វើដូចជាត្រីរ៉ស់ និងត្រីរៀលឬត្រីស ។ ហើយជាទម្លាប់ ប្រជាពលរដ្ឋស្រុកមង្គលបូរី ក្នុងពេលរដូវធ្លាក់ខ្យល់បែបនេះនៅតាមផ្ទះនីមួយៗតែងយកត្រីមកឆ្អើរនៅមុខផ្ទះតែម្តង ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅឆ្នាំ២០២១នេះ ត្រីសំបូរជាងឆ្នាំមុន នៅពេលដែលធ្លាក់ខ្យល់ ឃើញអ្នកនេសាទយកមកលក់តាមទីផ្សារតំលៃត្រីរ៉ស់ធំ១គីឡូក្រាម តំលៃ១២.០០០រៀល តូច១គីឡូក្រាមតំលៃ៧.០០០រៀល ត្រីសឬត្រីរៀល ១គីឡូក្រាមតំលៃ៥.០០០រៀល តូច១គីឡូក្រាមតំលៃ៣.០០០រៀល ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ត្រីដូចជាត្រីរ៉ស់ បើធំយកមកងៀតហើយឆ្អើរ តូចមកដោតជាកង្កាក់ ហើយដាក់ងៀត។ ត្រីសនិងត្រីរៀលដោតចង្កាក់៥ ទៅ៦ត្រីហើយឆ្អើររយៈពេល១ថ្ងៃពេញឬ៧ទៅ៨ម៉ោងឃើញថា ក្រៀមហើយយកទុកពេលមានថ្ងៃយកទៅហាល បាន២ទៅ៣ថ្ងៃទៀតទើបយកទុកបើត្រីរ៉ស់ទុកបានយូរជាងត្រីសឬត្រីរៀល ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នេះជាទំលាប់ប្រជាពលរដ្ឋអ្នកស្រុកមង្គលបូរី ដែលភាគច្រើនជាប្រជាកសិករនៅពេលរដូវធ្លាក់ខ្យល់រកត្រីបានពីដាក់ទ្រូ ឬលបនិងអន្លង់ បានយកមកឆ្អើរទុក ឬងៀតសម្រាប់នៅពេលដែលចុះប្រមូលផលស្រូវគ្រាន់មកវិញយកមកហូបដោយមិនចាំបាច់ទៅរកត្រី ឬទិញម្ហូបអ្វីឡើយទើបនាំគ្នាឆ្អើរត្រីទុកហូប ។






ចែករំលែកព័តមាននេះ