Chelsea បានត្រឹមស្មើ Man Utd ខណៈ Man City ឡើងទៅឈរលេខ២
អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានត្រឹមស្មើ ១-១ ទល់នឹងក្រុមកំពុងធ្លាក់ទម្រង់បិសាចក្រហម Manchester United នៅក្នុង
អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានត្រឹមស្មើ ១-១ ទល់នឹងក្រុមកំពុងធ្លាក់ទម្រង់បិសាចក្រហម Manchester United នៅក្នុង
អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានត្រឹមស្មើ ១-១ ទល់នឹងក្រុមកំពុងធ្លាក់ទម្រង់បិសាចក្រហម Manchester United នៅក្នុងជំនួបសប្តាហ៍ទី១៣ នៃក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ខណៈក្រុមមេឃខៀវ Manchester City ឡើងទៅឈរលេខ២ជំនួសហង្សក្រហម Liverpool ក្រោយយកឈ្នះលើក្រុមញញួរយក្ស West Ham លទ្ធផល ២-១។
ជំនួបដ៏ធំប្រចាំសប្តាហ៍ទី១៣ ដែលធ្វើឡើងនៅឯកីឡដ្ឋាន Stamford Bridge ម្ចាស់ផ្ទះ Chelsea បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយ Man Utd។ Jadon Sancho ដែលលេងជាខ្សែប្រយុទ្ធជំនួស Ronaldo នៅកៅអីបម្រុង ជាអ្នករកគ្រាប់បាល់ឱ្យក្រុមភ្ញៀវ Man Utd នៅនាទី៥០ មុនពេលខ្សែបម្រើ Jorginho រកគ្រាប់តាមស្មើនៅនាទី៦៩ តាមរយៈបាល់ប៉េណាល់ទី។
Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel បន្តឈរកំពូលតារាងមាន៣០ពិន្ទុ ខណៈ Man Utd ដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្ន Michael Carrick ឈរនៅលេខ៨មាន១៨ពិន្ទុ។
មួយគូទៀត Manchester City បានយកឈ្នះលើក្រុមភ្ញៀវ West Ham លទ្ធផល ២-១។ Ilkay Gundogan និង Fernandinho ជាអ្នករកគ្រាប់បាល់សម្រាប់ Man City ខណៈ១គ្រាប់ West Ham រកបានដោយ Manuel Lanzini។
តាមរយៈជ័យជម្នះនេះ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola មាន២៩ពិន្ទុឡើងឈរលេខ២ជំនួស Liverpool ចំណែក West Ham របស់លោក David Moyes ឈរនៅលេខ៤មាន២៣ពិន្ទុ។
ដោយឡែកការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Burnley នឹង Tottenham Hotspur ត្រូវផ្អាក និងលើកពេលប្រកួតតែម្តង ដោយសារតែស្ថានភាពព្រិលធ្លាក់ខ្លាំង ដែលមិនអាចធ្វើការប្រកួតបាន៕ (ដកស្រង់ចេញពី Premier League)
ចែករំលែកព័តមាននេះ