ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវដង្ហែពីប្រទេសបារាំង មកកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកានេះ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញលិខិតជូនដំណឹងពីការយាងសោយ​ព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៨…

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកានេះ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញលិខិតជូនដំណឹងពីការយាងសោយ​ព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទី​រសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសថា «ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាង​ដង្ហែមកកាន់ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពេលដ៏ខ្លី​ខាងមុខនេះ»។​

សូមរម្លឹកថា ​ប្រសូតនៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​​ព្រះ​រាជ​បុត្រ​​​ទី​ពីរ​របស់​​​ព្រះបាទ នរោត្តម សីហនុ និង​​​ត្រូវ​ជា​​ព្រះរាម​​នៃ​​ព្រះមហាក្សត្រ​​កម្ពុជា បច្ចុប្បន្ន​ គឺ​​ព្រះ​ករុណា ព្រះ​បាទ​​សម្តេច​​ព្រះ​បរម​នាថ នរោត្តម សីហមុនី​។

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​បាន​ជាប់ឆ្នោត ក្លាយជា​នាយករដ្ឋមន្ត្រី​ទីមួយ នៅ​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​១៩៩៧​។ បន្ទាប់មក ព្រះអង្គ ក៏​​ជា​ព្រះប្រធានរដ្ឋសភា ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​ង​ឆ្នាំ​២០០៦​។​ ​

កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ក្បួន​រថយន្ត​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ ដែលជាគ្រោះថ្នាក់លើកទី២ បណ្តាលឲ្យ​​ព្រះអង្គ រងរបួស​ធ្ងន់ធ្ងរ ហើយ​អ្នក​ម្នាង អ៊ុក ផល្លា ទទួល​មរណភាព​។ ភ្លាមៗ ព្រះអង្គ ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល នៅ​ប្រទេស​ថៃ អស់ជាច្រើនខែ និង​​ក្រោយមក សម្តេចក្រុមព្រះ ដែល​គង់នៅតែ​លើ​រទេះរុញ ត្រូវបាន​បញ្ជូនប​ន្ត​ ទៅ​ព្យាបាល​ព្រះរោគ នៅ​ប្រទេស​បារាំង រហូតដល់​ថ្ងៃ​ចូល​ទិវង្គត​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ