ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ផ្លោះ​របង​ចូល​លួច​ម៉ូតូ​​ក្នុងផ្ទះ​អស់​២​គ្រឿង​ដោយ​​​សុវត្ថិភាព​​បំផុត

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ជន​មិន​ស្គាល់​មុខបាន​ផ្លោះ​របង​ចូល​ទៅ​លួច​យក​ម៉ូតូ​ចំនួន​០២​គ្រឿង​ចេញពី​ក្នុង​បរិវេណ​ផ្ទះ រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​កំពុង​ដេក​លក់​ ។ នេះ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​។ ប្រភព​បាន​ឲ្យ​ដឹង​ថា អំពើ​ចោរកម្ម​នេះ​ ទំនង​បាន​កើត​ឡើង​លើស​ពី​ម៉ោង​៣​រំលង​អ​ធ្រា​ត្រ…

​ខេត្តបាត់ដំបង ​៖ ជន​មិន​ស្គាល់​មុខបាន​ផ្លោះ​របង​ចូល​ទៅ​លួច​យក​ម៉ូតូ​ចំនួន​០២​គ្រឿង​ចេញពី​ក្នុង​បរិវេណ​ផ្ទះ រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​កំពុង​ដេក​លក់​ ។ នេះ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​។ ប្រភព​បាន​ឲ្យ​ដឹង​ថា អំពើ​ចោរកម្ម​នេះ​ ទំនង​បាន​កើត​ឡើង​លើស​ពី​ម៉ោង​៣​រំលង​អ​ធ្រា​ត្រ ថ្ងៃ​ទី​២៧ វិច្ឆិកា ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក​ទើប​ម្ចាស់ផ្ទះ​ដឹង​។ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ទិ​ត្យ សុ​ផាត ហៅ ខ្ញី ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិសង្កាត់​ខាងលើ​ ។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​សមត្ថកិច្ច ជន​រង​គ្រោះ​បាន​បាត់​ម៉ូតូ​០២​គ្រឿង ខ្សែដៃ​អង្កាំ​ស្រោបមាស​០១​ខ្សែ ប្រាក់​ខ្មែរ​និង​ប្រាក់​ដុល្លារ​មួយ​ចំនួន​ទៀត​។ ម៉ូតូ​ដែល​ទាំង​០២​គ្រឿង​នោះ​ មាន ម៉ាក PCX ព​ណ៌​ឈាម​ជ្រូក ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ 1Y.5986 និង ម៉ាក CLick ព​ណ៌.​ស ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ 1AC.9558​ ។ បើ​តាម​ការ​សន្និដ្ឋាន​របស់​ម្ចាស់ផ្ទះ ជន​ដៃដល់​បាន​ផ្លោះ​របង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ រួច​ដើរ​រើ​កកាយ​រក​សោ​​ផ្ទះ សោ​​ទ្វាររបង​ខាង​មុខ លួច​យក​លុយ​ខ្សែដៃ និង យក​សោ​​ម៉ូតូ​ដែល​ទុក​លើ​តុ រួច​ចាក់សោ​​ម៉ូតូ​ និង​សោ​​របង​ជិះ​ចេញ​ដោយ​សុវត្ថិភាព​តែ​ម្ដង​ ។

គួរ​គត់​សម្គាល់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ​អំពើ​ចោរកម្ម​គ្រប់​រូបភាព ត្រូវ​គេ​សង្កេត​ឃើញ​ថា បាន​និង​កំពុង​អ​ង្រួន​ក្រុង​បាត់ដំបង ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ​នោះ​ទេ​។ សមត្ថកិច្ច​ហាក់​ទាល់ច្រក​ក្នុង​ការ​រិះរក​វិធី​ទប់ស្កាត់ និង វិធានការ​បង្ក្រាប​។

សមត្ថកិច្ច​ក៏​បាន​កំណត់​មុខសញ្ញា​នៃ​ក្រុម​ចោរ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ស្ទើរ​រាល់​ថ្ងៃនេះ​បាន​ខ្លះ​ៗ​ដែរ​។ សមត្ថកិច្ច​បាន​អះអាង​ថា មុខសញ្ញា​មួយ​ចំនួន​ធំ​ធ្លាប់​ជាប់គុក​ស្ទើរ​រាប់​ភ្លេច មួយ​ចំនួន​ទៀត​ទើប​ចាប់ផ្ដើម​ប្រព្រឹត្ត​តាម​រយះ​គ្នីគ្នា​។ ក្រុម​នេះ​ភាគច្រើន​ជា​អ្នក​ប្រើប្រាស​ថ្នាំ​ញៀន និង​ញៀន​ល្បែង​អ៊ីនធឺណិត​ដែល​កំពុង​រីក​ចំរើន​ពេញ​ក្រុង​ផង​ដែរ​។

ទោះ​យ៉ាងណា ជុំវិញ​ករណី​ចោរលួច​ម៉ូតូ​០២​គ្រឿង​ខាងលើ​នេះ សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរ​នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ​៕ ​

អត្ថបទសរសេរ ដោយ