ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់អត់? ហេតុអ្វីបានជាសក់អ្នកចេះតែជ្រុះ?

1 ខែ មុន

តើអ្នកធ្លាប់ឆ្ងល់អត់ថា ហេតុអ្វីបានជាសក់គេក្រាស់ម្ល៉េះ? ចុះសក់របស់អ្នកវិញ តើហេតុអ្វីមិនក្រាស់ដូចគេ? តើអ្នកធុញថប់នឹងការជ្រុះសក់មែនទេ? ប្រសិនបើអ្នកដឹងថាអ្នកចាប់ផ្តើមជ្រុះសក់ វាជាការប្រសើរដែលត្រូវស្វែងយល់ពីមូលហេតុ និង ចាត់វិធានការការពារជាបន្ទាន់។ ថ្ងៃនេះ…

តើអ្នកធ្លាប់ឆ្ងល់អត់ថា ហេតុអ្វីបានជាសក់គេក្រាស់ម្ល៉េះ? ចុះសក់របស់អ្នកវិញ តើហេតុអ្វីមិនក្រាស់ដូចគេ? តើអ្នកធុញថប់នឹងការជ្រុះសក់មែនទេ? ប្រសិនបើអ្នកដឹងថាអ្នកចាប់ផ្តើមជ្រុះសក់ វាជាការប្រសើរដែលត្រូវស្វែងយល់ពីមូលហេតុ និង ចាត់វិធានការការពារជាបន្ទាន់។ ថ្ងៃនេះ អ្នកនឹងដឹងពីមូលហេតុ៣យ៉ាង ដែលធ្វើឱ្យសក់ជ្រុះ និង អ្វីដែលអ្នកគួរធ្វើ។

Picture

១. ហ្សែន

កត្តាដ៏សាមញ្ញនៃការជ្រុះសក់ គឺមកពីហ្សែន។ នេះគឺមិនមែនជាកំហុសរបស់អ្នកទេ ដោយសារតែវាជាអ្វីដែលបន្សល់ទុកពីឪពុកម្តាយរបស់អ្នក។ ប្រសិនបើឪពុកម្តាយរបស់អ្នកមានបញ្ហាជ្រុះសក់ អ្នកក៏ប្រឈមដែរ។ អ្នកអាចបន្ថយហានិភ័យ ដោយការញ៉ាំអាហារដែលមានសុខភាពល្អដល់សក់ និងរក្សារបៀបរស់នៅដែលមានសុខភាពល្អ។

២. កង្វះវីតាមីន

កង្វះវីតាមីន អាចជាមូលហេតុនៃការជ្រុះសក់។ វាមានសារៈសំខាន់ សម្រាប់សក់ ជាពិសេសវីតាមីន C ព្រោះវាមាននាទីរំលាយជាតិដែកនិងជម្រុញការផលិតកូឡាជែន។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកមានកង្វះវីតាមីន B សក់របស់អ្នកអាចមានភាពផុយស្រួយ។ បរិភោគ ថ្លើម​ ស៊ុត និង ទឹកដោះគោជូរ ដើម្បីទទួលបានវីតាមីន B បន្ថែមទៀត។ អ្វីដែលអ្នកគួរតែធ្វើ​ គឺបរិភោគអាហារផ្សេងៗគ្នា ជាពិសេសអាហារដែលសំបូរទៅដោយវីតាមីន C សារធាតុរ៉ែល្អផ្សេងៗទៀត។

៣. ការផ្លាស់ប្តូរសីតុណ្ហភាព

ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ អាចជាមូលហេតុនៃ​ការជ្រុះសក់។ អាកាសធាតុត្រជាក់នៅរដូវរងានិងកាំរស្មីយូវី ដែលបានមកពីពន្លឺព្រះអាទិត្យ ធ្វើឱ្យសក់កាន់តែស្តើង។ អ្វីដែលអ្នកគួរធ្វើ គឺត្រូវពាក់មួកនៅពេលអ្នកចេញទៅក្រៅ ហាលថ្ងៃ។ ប្រសិនបើអ្នកចូលសូណា អ្នកក៏ត្រូវតែមានអ្វីគ្របលើសក់របស់អ្នកដែរ៕