ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ទំនើង​ដែល​ជេរ​ប្រមាថមើលងាយ​សមត្ថកិច្ច ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជេរ​ប្រមាថមើលងាយ និង ដេញ​វាយ​សមត្ថកិច្ច កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​មន្ត្រី​នគរបាល សម្រេច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជេរ​ប្រមាថមើលងាយ និង ដេញ​វាយ​សមត្ថកិច្ច កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​មន្ត្រី​នគរបាល សម្រេច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ។

បើ​យោង​តាម មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជន​បង្ក ឈ្មោះ យឹ​ង វណ្ណ​ដា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា​សន្តិសុខ​ឯកជន ដែល​បាន​ធ្វើ​សកម្មភាព​ជេរ​ប្រមាថមើលងាយ និង ដេញ​វាយ​សមត្ថកិច្ច កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ ត្រូវ​បាន​សមត្ថកិច្ច នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ នៅ​វេលា​ម៉ោង ១៦:០០​នាទី រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ។

យុវជន​ទំនើង​ម្នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ០១​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​សា​លម​ហោ​ស្រប​ចេ​ន​ឡា ម្តុំ​ផ្សារ​ដើម​គរ និង​នាំ​ខ្លួន​ទៅ​សាកសួរ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ការ​ចាប់​ឃាត់​នេះ ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​តាម​រយៈ​សារ​ជា​សំឡេង ឲ្យ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​យុវជន​ទំនើង​រូប​នេះ បញ្ជូន​ខ្លួន​ទៅ​តុលាការ ។

សូម​រម្លឹក​ឡើង​វិញ​ថា ជា​រឿង​ទំនើង​មួយ ដែល​យុវជន​ម្នាក់ បាន​ជេរ​ប្រមាថ​ធ្ងន់​ៗ​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់ ដោយ​គំរាម​ដក​ស័ក្តិ​ចោល និង​បម្រុង​ប្រើ​ហិង្សា​បន្ថែម​ទៀត ដោយ​គ្រាន់តែ​ផ្តើម​ចេញពី​ការ​ដែល​យុវជន​រូប​នោះ ព្យាយាម​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ គេច​ពី​ការ​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច ហើយ​បើក​ម៉ូតូ​ទៅ​បង្ក​គ្រោះថ្នាក់ ដល់​អ្នក​ដទៃ​ទៀត ។

ហេ​ត​ការណ៍​នេះ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើងជា​ខ្លាំង កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ កែង​នឹង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យុវជន​ទំនើង​រូប​នោះ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់​រ៉េវ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-5792 ពេល​នោះ សមត្ថកិច្ច​បាន​ដើរ ទៅ​ជួយ​លើក​ម៉ូតូ និង​សាកសួរ​នាំ អំពី​មូលហេតុ ស្រាប់តែ​យុវជន​រូប​នោះ កើត​ចិត្ត​ខឹងសម្បា​ជាមួយ​សមត្ថកិច្ច នឹង​បាន​ប្រើប្រាស់​សម្តី​ជេរ​ដៀល​ប្រមាថ​ធ្ងន់​ៗ សុទ្ធតែ​ពាក្យអសុរស​អាមឹង និង​បាន​សម្លុត​គំរាម​ដក​ស័ក្តិ រួម​ជា​បម្រុង​នឹង​ប្រើប្រាស់​ហិង្សា ទៅ​លើ​សមត្ថកិច្ច​ជា​ច្រើន លើក​ច្រើន​សារ​ទៀត​ផង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ