ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ឆ្លង​ដ​មិន​ប្រុង​ប្រយ័ត្ន ត្រូវ​ខ្យល់​បក់​បោក​ក្រឡាប់​ធ្លាក់ទឹក​ស្លា​-​ប់​ក្នុង​រថយន្ត

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​បុរស​ម្នាក់​បាន​បើករថយន្ត​ធ្វើ​ដំណើរ​ឆ្លង​ដ តែ​អកុសល​អាក្រក់​បណ្តាល​ឲ្យ​ខ្យល់​បក់​បោក​ក្រឡាប់​ធ្លាក់ទឹក​ស្លា​-​ប់​ក្នុង​រថយន្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក…

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​បុរស​ម្នាក់​បាន​បើករថយន្ត​ធ្វើ​ដំណើរ​ឆ្លង​ដ តែ​អកុសល​អាក្រក់​បណ្តាល​ឲ្យ​ខ្យល់​បក់​បោក​ក្រឡាប់​ធ្លាក់ទឹក​ស្លា​-​ប់​ក្នុង​រថយន្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ស្ទឹង​ក្រោយ​វត្ត​ទួល​ស្លែង ស្ថិត​នៅ​ក្នុងភូមិ​ទួល​ស្លែង ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​មានឈ្មោះ គី​ម ស៊ឹង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​សង់​មេរុ​បូជាសព​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2 X-3530 ដឹក​សម្ភារ​សម្រាប់​(​បូ​ជាស​-​ព​)​បើក​ឆ្លង​ទូកដ វត្ត​ទួល​ស្លែង មាន​ទិស​ដៅ​ពី​ត្រើយ​ខាងជើង ទៅ​ត្រើយ​ខាងត្បូង​(​ភូមិ​ត្រឡោក​បែក​-​ភូមិ​ទួល​ស្លែង​)​។ ពេល​កំពុង​តែ​ឆ្លង​មក​ជិត​ដល់ត្រើយ​ខាងត្បូង ក៏​មាន​ខ្យល់​បក់​រេ​ទូកដ​ទៅ​ទិស​ខាងលិច​បណ្ដាល​ឲ្យ​ក្រឡាប់​លិច​ទូក និង​រថយន្ត​តែ​ម្តង​។ ដោយឡែក​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ដែរ​ថា ជន​រង​គ្រោះ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​អ្នក​បើក​ទូកដ​ឲ្យ​រុះរើ​សម្ភារ​ចុះ​ខ្លះ​ព្រោះ ចម្លង​ខ្លាចក្រែង​មាន​ឧបសគ្គ​។ ជន​រង​គ្រោះ​មិន​ស្ដាប់ ហើយ​ចចេស​មិន​ធ្វើ​តាម​ដោយ​ថា ខ្លួន​ថា​ប្រញាប់​ទៅ​រៀបចំ​សង់​មេរុ​បូ​ជាស​-​ព​អ្នក​ដទៃ​ទៀត​។

ដោយ​អ្នកបើកបរ​រថយន្ត​បង្ខំ​ពេក ទើប​អ្នក​បើក​ទូកដ​ចម្លង ខណៈ​ពេល​កំពុង​ឆ្លង​ជិត​ដល់ត្រើយ​ម្ខាង​ទៀត​ស្រាប់តែ​មាន​ខ្យល់​បក់​រេ​លិច​ទាំង​ទូក និង​អ្នកបើកបរ​រថយន្ត​ក្នុង​ទឹកស្ទឹង​។ ចំពោះ​ករណី​នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក វរសេនីយ៍ឯក ស៊ី​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍​រដ្ឋបាល ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រង់​យក​មធ្យោបាយ និង​ជន​រង​គ្រោះ​ឡើងគោក​(​លទ្ធផល​នៃ​ការ​ស្រង់​ស​-​ព និង​មធ្យោបាយ​អស់​រយៈពេល​៨​ម៉ោង គិត​ត្រឹម​៧​ព្រឹក​រហូត​ដល់​ម៉ោង​១៤​និង​០០​នាទី រសៀល​។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សំណូមពរ​សមត្ថកិច្ច​មិន​ប្ដឹងផ្ដល់​ទាមទារ​លើ​ភាគី​ណា​ទេ ដោយសារ​ប្ដី​ខ្លួន​បើកបរ​ធ្វេសប្រហែស​ដោយ​ខ្លួនឯង​។ ណាមួយ​ទូកដ​ជា​របស់​វត្ត ចម្លង​មិន​បង់ប្រាក់​និយាយ​រួម​គឺ​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​។ ក្រុម​គ្រួសារ​សំណូមពរ​យក​តែ​មធ្យោបាយ និង​សាកស​-​ព​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ