ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ហុង​ហ្គា​រី​ដេក​ស្លា.ប់​នៅផ្ទះ​សំណាក់​ចាន់ ណា​វី​ក្រោយ​មណ្ឌល​សុខភាព​ទឹកថ្លា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ហុង​ហ្គា​រី​ម្នាក់  បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់ ចាន់ ណា​វី  ដែល​ស្ថិត​នៅផ្ទះ​លេខ​១១ ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ហុង​ហ្គា​រី​ម្នាក់  បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់ ចាន់ ណា​វី  ដែល​ស្ថិត​នៅផ្ទះ​លេខ​១១ ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦ ។​ជនបរទេស​ដែល​ដេក​ស្លាប់​នោះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ឈ្មោះ​POSCH VILMOS ISTVAN ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​ជនជាតិ​ហុង​ហ្គា​រី  ជា​បុគ្គលិក​ក្រុមហ៊ុន ជី​មួយ ស្នាក់​នៅ​បន្ទប់​លេខ​០២ ជាន់​ឡៅតឿ​នៃ​ផ្ទះសំណាក់​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនជាតិ​បរទេស រូប​នោះ បាន​ដេក​ស្លាប់​នៅ​ក្បែរ​គ្រែ​ផ្ទះសំណាក់ ទំនង​មុន​ស្លាប់ គាត​ប្រកាច់​ធ្លាក់​ពីលើ​គ្រែ​។ តាម​មិត្តភក្តិ​ជនជាតិ​បរទេស​នោះ ឈ្មោះ​ខៀវ គុ​ច​លី ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឺ​ក​ថ្ងៃ​កើតហេតុ​គាត់​បាន​បាត់​មិនឃើញ​ជនជាតិ ហុង ហ្គា​រី​ទៅ​ផឹក​កាហ្វេ​ដូច​សព្វដង និង​ទូរស័ព្ទ​ទៅ​មិន​លើក រូប​គាត់​ក៍បាន​ធ្វើ​ដំណើរ​ទៅ​ហៅ​នៅផ្ទះ​សំណាក់ ហើយ​ហៅ​មិន​ឮ ក៍បាន​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ នាំ​គ្នា​គាស់​បន្ទប់​ចូល​ទៅ​ឃើញ​ស្លាប់​បាត់​ទៅ​ហើយ​។ តាម​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​បរទេស​រូប​នោះ​ស្លាប់​ដោយសារ​តែ​គាំងបេះដូង ដែល​កន្លង​មក​គាត់​មាន​ជំងឺ​សើ​ស​ឈាម និង​បេះដូង​ព្រោះ​គាត់​មាន​ថ្នាំ​បន្សល់​ទុក​៕