ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាគួរងូតទឹកត្រជាក់?

2 ឆ្នាំ មុន

មេឃចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ហើយ ដូចនេះការងូតទឹកក្តៅមានភាពពេញនិយមជាងការងូតទឹកត្រជាក់។ តែអ្នកនឹងគិតឡើងវិញ ក្រោយពីបានអានអត្ថបទនេះរួច ព្រោះថា ការងូតទឹកត្រជាក់មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក។ តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ? ១. បង្កើនអារម្មណ៍ស្វាង ប្រសិនបើអ្នកពិបាកក្រោកពីដំណេកនៅពេលព្រឹក…

មេឃចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ហើយ ដូចនេះការងូតទឹកក្តៅមានភាពពេញនិយមជាងការងូតទឹកត្រជាក់។ តែអ្នកនឹងគិតឡើងវិញ ក្រោយពីបានអានអត្ថបទនេះរួច ព្រោះថា ការងូតទឹកត្រជាក់មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក។ តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ?

១. បង្កើនអារម្មណ៍ស្វាង

ប្រសិនបើអ្នកពិបាកក្រោកពីដំណេកនៅពេលព្រឹក ការងូតទឹកត្រជាក់នឹងដាស់អ្នកដោយបង្កើនអារម្មណ៍ស្វាង និង ពន្លឿនចង្វាក់បេះដូងរបស់អ្នក។ ផ្ទុយទៅវិញ ការងូតទឺកក្តៅនឹងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង ហើយវាល្អនៅពេលដែលអ្នកធ្វើវាមុនគេង។

២. កាត់បន្ថយការឈឺបន្ទាប់ពីហាត់ប្រាណ

ទឹកត្រជាក់នឹងបន្ធូរសាច់ដុំរបស់អ្នកបន្ទាប់ពីហាត់ប្រាណ។ ការងូត​ទឹក​ត្រជាក់​បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​ស្ងប់​ដោយ​ស្វ័យ​ប្រវត្តិ។ នេះបានជាកីឡាករល្បីៗ ដែលក្នុងនោះក៏មាន Cristiano Ronaldo ផងដែរ ដែលគាត់តែងងូតទឹកត្រជាក់ក្រោយពីហ្វឹកហាត់រួច។

៣. ជួយស្បែករមាស់ឱ្យមានធូរស្បើយ

ប្រសិនបើអ្នកមានអារម្មណ៍ដូចជារមាស់រាងកាយ វាជាការល្អក្នុងការងូតទឹកជាមួយនឹងទឹកត្រជាក់ ព្រោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ និងកាត់បន្ថយអារម្មណ៍រមាស់។

៤. ធ្វើឱ្យស្បែកនិងសក់មានសុខភាពល្អ

ទឹកត្រជាក់ពន្យឺតលំហូរឈាម រឹតបន្តឹងស្បែក និងធ្វើឱ្យស្បែកភ្លឺថ្លា។ ការកក់សក់របស់អ្នកជាមួយនឹងទឹកត្រជាក់ ក៏ជាគំនិតដ៏ល្អផងដែរ។ ទឹក​ត្រជាក់​មិន​ធ្វើឱ្យ​ស្រទាប់ក្រពេញខ្លាញ់ ស្ងួត​នៅលើស្បែករបស់អ្នក ដូចទឹកក្តៅទេ។

៥. បង្កើនចរន្តឈាមនៅតំបន់ជ្រៅៗ

ទឹកត្រជាក់ជួយពន្យឺតលំហូរឈាមនៅសើៗស្បែក តែវាទៅបង្កើនលំហូរឈាមនៅតំបន់ជ្រៅ ដែលជួយដល់សរីរាង្គខាងក្នុងរបស់អ្នក។ តែប្រសិនបើ អាកាសធាតុត្រជាក់ខ្លាំង ឬអ្នកមានជំងឺផ្តាសាយ អ្នកគួរតែងូតទឹកក្តៅវិញទើបជាការប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ